ជួយឧបត្ថម្ភសហគ្រាសជ្រៀតចូលទីផ្សារ EU តាមរយៈប្រព័ន្ធចែកចាយ

(VOVWORLD) - ទំនិញវៀតណាមនៅតែមានសក្ដានុពលច្រើនដើម្បីពង្រីកចំណែកទីផ្សារ នៅអឺរ៉ុប (EU) ប៉ុន្តែដើម្បីទាញយកប្រៀបខ្លាំងដែលមានស្រាប់ ការជ្រៀតចូលប្រព័ន្ធចែកចាយលក់រាយនៅក្នុងទីផ្សារគោលដៅ គឺមានសារៈសំខាន់ខ្លាំងណាស់។ 
ជួយឧបត្ថម្ភសហគ្រាសជ្រៀតចូលទីផ្សារ EU តាមរយៈប្រព័ន្ធចែកចាយ - ảnh 1សហគ្រាសកែច្នៃជលផលនាំចេញ។ (រូបថត៖ VOV)

ក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានទីផ្សារ និងតភ្ជាប់ជាមួយប្រព័ន្ធចែកចាយក្នុងតំបន់ EU ដែលរៀបចំឡើងដោយមន្ទីរទីផ្សារអឺរ៉ុប-អាមេរិក (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) នាថ្ងៃទី ១១ សីហា នៅទីក្រុងហូជីមិញ លោកស្រី Nguyen Thao Hien អនុប្រធានមន្ទីរបានឲ្យដឹងថា ឆ្នាំ ២០២២ ត្រូវបានចាត់ទុកថាជាពេលវេលាអំណោយផលបំផុតសម្រាប់សកម្មភាពនាំចេញ និងពន្លឿនពាណិជ្ជកម្ម វិនិយោគជាមួយដៃគូ EU នៅពេលដែលទាំងវៀតណាម និង EU កំពុងជំរុញខ្លាំងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ចាប់ផ្ដើមឡើងវិញយ៉ាងសកម្មនូវសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសដោយមានការគាំទ្រយ៉ាងខ្លាំងពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA)។ ដូច្នេះហើយ នៅពេលជ្រៀតចូលទីផ្សារ សហគ្រាសវៀតណាមត្រូវកំណត់បញ្ជីផលិតផល និងសេវាកម្មនាំចេញ ឲ្យស្របតាមសមត្ថភាពប្រកួតប្រជែង និងតម្រូវការទីផ្សារ ព្រមទាំងទាញយកប្រៀបខ្លាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីការនាំចេញប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ