ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិជ្ជាជីវៈរវាងអាស៊ាននិងចិន

(VOVWORLD) - កិច្ចប្រជុំតុមូលស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិជ្ជាជីវៈចិន - អាស៊ាន បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៣១ ខែឧសភានៅទីក្រុងប៉េកាំង (ប្រទេសចិន) ។
ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិជ្ជាជីវៈរវាងអាស៊ាននិងចិន - ảnh 1 កិច្ចប្រជុំតុមូលស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិជ្ជាជីវៈចិន - អាស៊ាន នៅទីក្រុងប៉េកាំង (ប្រទេសចិន)

គោលបំណងនៃកិច្ចប្រជុំនេះគឺសំដៅអនុវត្តការយល់ដឹងជាទូទៅដែលសម្រេចបាននៅក្នុងវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវ៉ាត់និង ផ្លូវ" កាលពីចុងខែមេសាឆ្នាំ ២០១៩កន្លងទៅ តាមរយៈនោះលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកវិជ្ជាជីវៈ អាស៊ាន - ចិន ក៏ដូចជាទប់ទល់ទៅនឹងកត្តាអស្ថិរភាពនៅក្នុងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ។ នៅក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំក្នុងសមាគមពាណិជ្ជកម្មទូទាំងប្រទេសចិនជាង ២០ រូប ក៏បានធ្វើការសន្ទនាជាមួយបណ្តាទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃបណ្តាបប្រទេសជាសមាជិកអាស៊ានប្រចាំនៅប្រទេសចិន ដោយផ្តោតលើការវិភាគ និងផ្លាស់ប្តូរអំពីការអនុម័តលើកិច្ចសហប្រិតបត្តិការផ្នែកវិជ្ជាជីវៈ ដើម្បីជំរុញការអភិវឌ្ឍថ្មីក្នុងការវិនិយោគ និងពាណិជ្ជកម្មរវាងចិននិងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ