ជំរុញកិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់របស់អ៊ីតាលីនិងវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌឆ្នាំរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ីតាលី (១៩៧៣-២០១៨) នាថ្ងៃទី១៨ មេសា ស្ថានទូតវៀតណាមប្រចាំ អ៊ីតាលី សមាគមន៍មិត្តភាពអ៊ីតាលី-វៀតណាមសាខាតំបន់ Veneto និងអាជ្ញាធរ ទីក្រុង Padua នៅតំបន់នេះ បានសហការគ្នារៀបចំសកម្មភាពជាក់ស្ដែងជាច្រើន សំដៅជំរុញកិច្ចចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។


ជំរុញកិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់របស់អ៊ីតាលីនិងវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលីលោក Cao Chinh Thien ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំអ៊ីតាលីលោក Cao Chinh Thien បានជួបសន្ទនាជាមួយសាស្ត្រាចារ្យ Rosario Rizzutto សកលវិទ្យាធិការសកលវិទ្យាល័យ Padua អំពីលទ្ធភាពតភ្ជាប់ កិច្ចសហប្រតិបត្តិការដោយចីរភាពលើវិស័យអប់រំថ្នាក់ឧត្តមសិក្សាជាមួយដៃគូ មួយចំនួនរបស់វៀតណាម។

        បន្ទាប់នោះ ក្នុងសិក្ខាសាលាពន្លឿនពាណិជ្ជកម្មវិនិយោគចូលមកវៀតណាម នៅទីស្នាក់ការសហព័ន្ធមជ្ឈដ្ឋានអ្នកម្ចាស់សហគ្រាស (Confidustria) ទីក្រុង Padua ឯកអគ្គរដ្ឋទូតលោក Cao Chinh Thien បានអះអាងថា ការបង្កើនទំនាក់ ទំនងពាណិជ្ជកម្ម វិនិយោគទ្វេភាគី គឺជាសក្ខីភាពដ៏ច្បាស់លាស់បំផុតចំពោះ ទំនាក់ទំនងនយោបាយ ការទូតដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើររវាងប្រទេស ទាំងពីរ។

       នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតលោក Cao Chinh Thien និងអភិបាលទីក្រុង Padua លោក Sergio Giordani បានចូលរួមពិធីបើកពិព័រណ៍រូបថតស្ដីពីចលនា សាមគ្គីរវាងអ៊ីតាលីនិងវៀតណាមក្នុងដំណាក់កាល១៩៦០-១៩៧០៕


ប្រតិកម្មទៅវិញ

ផ្សេងៗ