ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសិង្ហបុរី

(VOVWORLD) - ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Vuong Dinh Hue។

ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសិង្ហបុរី - ảnh 1ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី Tan Chuan-Jin (ប្រភព៖ Todayonline)

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមរបស់ប្រធានរដ្ឋសភានៃសាធា រណៈរដ្ឋសិង្ហបុរី Tan Chuan-Jin និងគណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសឹង្ហបុរីប្រព្រឹត្តទៅក្នុងបរិបទ នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀត ណាមនិងសិង្ហបុរីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើ វិស័យនានា រួមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងមក។

ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាព គោលនយោបាយការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឆ្ពោះទៅកាន់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ