ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងវៀតណាម - កោះតៃវ៉ាន់ (ចិន)

(VOVWORLD) - វៀតណាមនិងតៃវ៉ាន់ (ចិន) មានសក្តានុ ពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជ កម្មនិងការវិនិយោគ ជាពិសេសការជំរុញទំនាក់ទំនងនៃសង្វាក់ផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មផលិតនិងកែច្នៃ។

នេះគឺជាការវាយតម្លៃ របស់អ្នកជំនាញនៅវេទិកាសហប្រតិបត្តិការឧស្សាហកម្មវៀត ណាម - តៃវ៉ាន់ (ចិន) ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សហ ការជាមួយសហព័ន្ធឧស្សាហកម្មកោះតៃវ៉ាន់រៀបចំឡើងនៅទីក្រុងហូជីមិញ (វៀតណាម) នៅថ្ងៃទី ២ ខែកក្កដា។

លោក Vu Tien Loc ប្រធាន VCCI បានមានឲ្យដឹងថា: នាពេលបច្ចុប្បន្ននេះ ដោយ រលកនៃការវិនិយោគ FDI ដែលផ្តើមចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗនោះ វៀតណាមនឹងផ្តល់អាទិភាពដល់វិនិយោគិនបរទេសដែលប្រើបច្ចេកវិទ្យាខ្ពស់ និងបង្កើតបានតម្លៃកាន់តែច្រើនបន្ថែមទៀត ស្និទ្ធស្នាលជាមួយបរិស្ថាន។  ហេតុដូច្នេះ វៀតណាមចង់ឱ្យសហគមន៍ធុរកិច្ចតៃវ៉ាន់ (ចិន) ជំរុញការវិនិយោគលើការស្រាវជ្រាវអភិវឌ្ឍផលិតផលនិងឧស្សាហកម្មឧបត្ថម្ភ ក៏ដូចជាគាំទ្រដល់សហគ្រាសវៀតណាមក្នុងការចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ