ជំរុញការអភិវឌ្ឍសហគមន៍អាស៊ានមួយប្រកបដោយវិបុលភាពនិងចីរភាព

(VOVWORLD) - វៀតណាមនឹងទទួលកាន់តំណែងជាប្រធានអាស៊ានដោយប្ដូរវេនរបស់ អាស៊ាននាឆ្នាំ២០២០។ នៅពិធីផ្ទេរប្រគល់តំណែងប្រធានអាស៊ានពីថៃជូនទៅ វៀតណាមនាថ្ងៃទី៤ខែវិច្ឆិកាខាងមុខ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញថ្លែងសុន្ទរកថាស្ដីពីប្រធានបទនិងទិសដៅធំៗរបស់វៀត ណាមក្នុងឆ្នាំ២០២០៕
ជំរុញការអភិវឌ្ឍសហគមន៍អាស៊ានមួយប្រកបដោយវិបុលភាពនិងចីរភាព - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ (រូបថត៖ chinhphu.vn)

  ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រថៃលោក Prayuth Chan-o-cha នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីបាងកកថៃ។

ដំណើរទៅបំពេញការងារលើកនេះរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាម គឺសំដៅរឹតបន្តឹង ពង្រឹងស្មារតីសាមគ្គីភាពក្នុងអាស៊ាន ពង្រីកមជ្ឈភាព របស់សមាគមន៍ បើកទូលាយនិងធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនង ជាមួយដៃគូនានារបស់អាស៊ាន ស្ថាបនាបរិយាកាសងាយស្រួលសម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗនិងតំបន់ទាំងមូល ផ្សព្វផ្សាយ រូបភាពវៀត ណាមដែលបន្តផ្លាស់ប្ដូរថ្មី ចូលរួមយ៉ាងសកម្មនិងមានការទទួលខុស ត្រូវក្នុងខ្លឹមសារសហប្រតិបតិ្តការក្នុងតំបន់ តាមនោះការពារផលប្រយោជន៍របស់ វៀតណាមប្រកបដោយប្រសិទ្ធភាព។

        ចាប់តាំងពីចូលរួមអាស៊ានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥មក វៀត ណាមបានរួមចំណែកដ៏សំខាន់ទៅក្នុងការអភិវឌ្ឍរបស់អាស៊ាន។ វៀតណាមបាន ចូលរួមជំរុញដំណើរការបើកទូលាយនិងសម្រេចគំនិតប្រទេសអាស៊ានទាំង១០នៅអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ វៀតណាមជានិច្ចកាលគោរពសាមគ្គីភាព ឯកភាពក្នុងអាស៊ាន កសាងនិងពង្រីកតម្លៃនៃបណ្ដាឧបករណ៍និងយន្តការធានា សន្តិសុខតំបន់ជំរុញការកសាងជំនឿទុកចិត្តនិងចែករំលែកស្ដង់ដារប្រតិបត្តិក្នុង តំបន់ ពង្រឹងមជ្ឈភាពរបស់អាស៊ានតាមរយៈយន្តការ វេទិកាក្រោមអធិបតីភាព របស់អាស៊ាន ព្រមទាំងរួមចំណែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីទប់ទល់នឹងបញ្ហានានាដែលជះឥទ្ធិពលដល់សន្តិភាពនិងសន្តិសុខតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។

        វៀតណាមនឹងទទួលកាន់តំណែងជាប្រធានអាស៊ានដោយប្ដូរវេនរបស់ អាស៊ាននាឆ្នាំ២០២០។ នៅពិធីផ្ទេរប្រគល់តំណែងប្រធានអាស៊ានពីថៃជូនទៅ វៀតណាមនាថ្ងៃទី៤ខែវិច្ឆិកាខាងមុខ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញថ្លែងសុន្ទរកថាស្ដីពីប្រធានបទនិងទិសដៅធំៗរបស់វៀត ណាមក្នុងឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ