ជំរុញខ្លាំងការឃោសនាអំពីការបង្ការ និងទប់ស្កាត់សំរាមប្លាស្ទិក

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីទើបបានអនុម័តលើគម្រោង“ ជំរុញការឃោសនាអំពីការបង្ការ និងទប់ស្កាត់សំរាមប្លាស្ទិកដំណាក់កាល ២០២១ - ២០២៥” ។
ជំរុញខ្លាំងការឃោសនាអំពីការបង្ការ និងទប់ស្កាត់សំរាមប្លាស្ទិក - ảnh 1(រូបថត៖ TTXVN)

គម្រោងនេះមានគោលបំណងបង្កើនការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ខេត្ត ក្រុង ដើម្បីរួមដៃគ្នាលើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូរទង្វើរបស់ខ្លួន ឥរិយាបទ និងទំនួលខុសត្រូវរបស់សង្គមទាំងមូលក្នុងការប្រើប្រាស់ គ្រប់គ្រងសំរាមប្លាស្ទិក ព្រមទាំងធានាឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពនូវរាល់គោលដៅយុទ្ធសាស្ត្ររបស់បក្ស រដ្ឋ ស្ដីពីការគ្រប់គ្រង និងកាត់បន្ថយសំរាមប្លាស្ទិក។ គោលដៅមួយទៀតគឺអនុវត្តន៍ការផ្តួចផ្តើមគំនិតនិងការប្តេជ្ញាចិត្តរបស់វៀតណាមប្រកបដោយប្រសិទ្ធភាពចំពោះពិភពលោកក្នុងការដោះស្រាយសំរាមប្លាស្ទិកដោយផ្តោតសំខាន់លើសំរាមប្លាស្ទិកនៅមហាសមុទ្រ ក៏ដូចជាខិតខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសឈានមុខគេក្នុងតំបន់អំពីការកាត់បន្ថយសំរាមប្លាស្ទិកនៅក្នុងបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ