ជំរុញដំណើការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម

ជំរុញដំណើការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម - ảnh 1
អនុប្រធានរដ្ឋសភាលោក Do Ba Ty អញ្ជើញថ្លែងមតិនៅសម័យប្រជុំនេះ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២១ ធ្នូ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមក្នុង
សម័យប្រជុំលើកទី៥បានស្ដាប់របាយការណ៍របស់រដ្ឋាភិបាលស្ដីអំពីស្ថានភាព
អនុវត្តន៍សេចក្ដីសំរេចចិត្តរបស់រដ្ឋសភា អំពីទិសដៅ ភារកិច្ចនិងដំណោះស្រាយ
មួយចំនួនសំដៅជំរុញដំណើការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។តាមនោះ ការ
ងារធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិត្រូវបានវៀតណាមជំរុញខ្លាំងលើ វិស័យ
ជាច្រើនរួមមាន ការផ្សព្វផ្សាយនិងឃោសនា ការណែនាំអនុវត្តនត៍ការសន្យា
សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ការកែទម្រង់របៀបរបប ច្បាប់ឲ្យសមស្រប នឹង
ការកំណត់អន្តរជាតិ ការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផល
ជំរុញខ្លាំងការនាំចេញ សកម្មចូលរួមវេទិកា អង្គការអន្តរជាតិនិងជំរុញខ្លាំងការ
ចរចារលើកិច្ចព្រមព្រៀង FTA នានាផងដែរ។នាពេលខាងមុខ គណៈកម្មាធិការ
អចិន្ត្រៃរដ្ឋសភាស្នើឲ្យរដ្ឋាភិបាលបន្តអនុវត្តន៍និងតាមដាន វាយតំលៃចំពោះការ
ជំរុញដំណើការសមាហរណកម្មសេដ្ឋកិច្ឋអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ