ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការវិនិយោគរវាងវៀតណាមនិងគុយបា

(VOVWORLD) - ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងសំណង់ សហប្រធានគណៈកម្មការអន្តរ រដ្ឋាភិបាលវៀតណាម - គុយបា លោក Nguyen Thanh Nghi បានឲ្យដឹងថា កិច្ចព្រម ព្រៀងពាណិជ្ជកម្មវៀតណាម - គុយបា ដែលចូលជាធរមានចាប់ពីខែមេសា ឆ្នាំ ២០២០ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ទាញយកអត្ថ ប្រយោជន៍ពីការអនុគ្រោះពន្ធ ខិតខំបង្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ៥០០ លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ 

ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការវិនិយោគរវាងវៀតណាមនិងគុយបា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-គុយបា។ (រូបថត៖ VOV)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា កាលពីថ្ងៃ ទី ២១ មេសា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី ហាវ៉ាណា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-គុយបា។
ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងសំណង់ សហប្រធានគណៈកម្មការអន្តរ រដ្ឋាភិបាលវៀតណាម - គុយបា លោក Nguyen Thanh Nghi បានឲ្យដឹងថា កិច្ចព្រម ព្រៀងពាណិជ្ជកម្មវៀតណាម - គុយបា ដែលចូលជាធរមានចាប់ពីខែមេសា ឆ្នាំ ២០២០ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ទាញយកអត្ថ ប្រយោជន៍ពីការអនុគ្រោះពន្ធ ខិតខំបង្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ៥០០ លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លោករដ្ឋមន្ត្រី Nguyen Thanh Nghi បានសង្កត់ធ្ងន់ថា៖
“ទាក់ទិននឹងកិច្ចសហប្រតិបត្តិការវិនិយោគ វៀតណាមនាបច្ចុប្បន្នជាវិនិយោគិន បរទេសធំបំផុតនៃតំបន់អាស៊ីនៅគុយបាដោយមានគម្រោងចំនួន៥ដែលត្រូវបានដាក់ឲ្យប្រតិបត្តិការ រួមមាន៖ គម្រោងចំនួន២ របស់អគ្គក្រុមហ៊ុន Viglacera ដែលជារោង ចក្រសាជីវកម្ម SANVIG សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Geicon របស់គុយបា ក្នុង ការផលិតសម្ភារសំណង់ និងគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម នៅតំបន់ ពិសេស Mariel; គម្រោងចំនួន ៣ របស់ក្រុមហ៊ុន Thai Binh នោះគឺ៖ រោងចក្រផលិត កន្ទប; រោងចក្រផលិតម្សៅលាងសម្អាត សាប៊ូបោកខោអាវ និងរោងចក្រថាមពលពន្លឺ ព្រះអាទិត្យ។ គម្រោងទាំងនេះរបស់អគ្គក្រុមហ៊ុន Viglacera និងក្រុមហ៊ុន Thai Binh បានបំពេញមួយផ្នែកនូវតម្រូវការទំនិញសម្រាប់ទីផ្សារគុយបា ជួយកាត់បន្ថយគួរឲ្យកត់ សម្គាល់នូវបរិមាណរូបិយប័ណ្ណបរទេសដែលចំណាយលើការនាំចូល បង្កើតការងារធ្វើ បន្ថែមទៀតសម្រាប់កម្មករគុយបា ហើយសំខាន់បំផុតគឺ រួមចំណែកជួយឧស្សាហកម្ម របស់គុយមានការអភិវឌ្ឍប្រកបដោយចីរភាពជាជំហានៗ និងមានភាពម្ចាស់ការក្នុង គ្រប់កាលៈទេសៈទាំងអស់”។
នៅវេទិកានេះ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz និងប្រធានរដ្ឋសភា
វៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថ លេខា និងប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ លើវិស័យអគ្គិសនី ប្រេងឧស្ម័ន សម្ភារសំណង់ និងអាកាសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ