ជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្តែងលើគ្រប់វិស័យ

(VOVWORLD) - នាយប់ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបចរចាជាមួយសមភាគីជប៉ុន លោក Shinzo Abe នៅទីក្រុង Da Nang ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC។ 
ជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្តែងលើគ្រប់វិស័យ - ảnh 1 ជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្តែងលើគ្រប់វិស័យ (nguyenxuanphuc.org)

(VOVworld) – នាយប់ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបចរចាជាមួយសមភាគីជប៉ុន លោក Shinzo Abe នៅទីក្រុង Da Nang ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC។ ថ្នាក់ដឹកនាំទាំងពីររូបបានឯក ភាពអំពីទិសដៅនិងវិធានការអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានដោយឈរលើស្មេរតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-ជប៉ុន តាមរយៈនោះ ជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនអភិវឌ្ឍន៍ប្រកប ដោយប្រសិទ្ធភាពជាក់ស្តែងលើគ្រប់វិស័យ។ បញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរយក ចិត្តទុកដាក់ដូចគ្នាក៏ត្រូវបានពិភាក្សាផងដែរ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងសហការយ៉ាងជិតស្និទ្ធនៅបណ្ដាវេទិកាពហុភាគីដូចជា អាស៊ាន APEC ASEM និង អ.ស.ប.។ នាយប់ថ្ងៃដដែល នាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងសមភាគី Shinzo Abe បានចូលរួមពិធីបើកសម្ពោធន៍ «លំហវប្បធម៌ វៀតណាម-ជប៉ុន» នៅទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ