ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម-ជប៉ុន

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Yamada Takio បានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០និងអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន ហើយអះអាងថា នឹងបន្តសហការយ៉ាង ស្អិតរមួតជាមួយវៀតណាមនិងប្រទេសដៃគូនានា សំដៅធានាភាពជោគ ជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមទាំង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៣ ក្រោមអធិបតីភាពរបស់វៀត ណាម។
ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម-ជប៉ុន - ảnh 1អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son (ខាងស្ដាំ) បានជួបពិភាក្សាការងារជាមួយលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម។ (រូបថត៖ baoquocte.vn) 

នារសៀលថ្ងៃទី២៩ តុលា នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរ ទេសវៀតណាមលោក Bui Thanh Son បាន ជួបពិភាក្សាការងារជាមួយលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ នៅវៀតណាម អំពីវិធានការបង្កើនទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិ ការនៅតាមវេទិកាពហុភាគី។

ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងស្អិតរមួតនៅក្នុងក្របខ័ណ្ឌវេទិកាតំបន់និងអន្តរជាតិនានាដូចជាអង្គការសហប្រជាជាតិ APEC និង ASEM។ លោកឯកអគ្គរដ្ឋទូត Yamada Takio បានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០និងអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន ហើយអះអាងថា នឹងបន្តសហការយ៉ាង ស្អិតរមួតជាមួយវៀតណាមនិងប្រទេសដៃគូនានា សំដៅធានាភាពជោគ ជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមទាំង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៣ ក្រោមអធិបតីភាពរបស់វៀតណាម។       

ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រម ព្រៀង CPTPP ក្រោយរយៈពេល១ឆ្នាំចូលជាធរមានមក ព្រមទាំងឯកភាព គ្នានឹងខិតខំប្រឹងប្រែងឆ្លៀតយកកិច្ចព្រមព្រៀង CPTPP ដើម្បីស្ដារកំណើន ឡើងវិញក្នុងបរិបទនៃវិបត្តិ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ