ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ DW

(VOVWORLD) -ក្នុងក្របខ័ណ្ឌបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ នាថ្ងៃទី៣០មិថុនា អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានមានជំនួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ DW លោក Peter Limbourg នៅទីក្រុងប៊ែកឡាំង។ថ្លែងមតិនៅទីនេះ លោក Nguyen The Ky មានគោលបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខនេះ។
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ DW - ảnh 1ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ DW 

ក្នុងក្របខ័ណ្ឌបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ នាថ្ងៃទី៣០មិថុនា អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានមានជំនួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ DW លោក Peter Limbourg នៅទីក្រុងប៊ែកឡាំង។ថ្លែងមតិនៅទីនេះ លោក Nguyen The Ky មានគោលបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខនេះ។ អគ្គនាយក លោក Nguyen The Ky បានអោយដឹងថា៖

          “ ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម និង DW បានពិភាក្សាជាមួយគ្នា។ទីមួយគឺជំរុញការងារបណ្ដុះបណ្ដាលសំរាប់កម្មាភិបាល។ ទីពីរគឺជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកម្មវិធី ដែលភាគីទាំងពីរបានឯកភាពអំពីខ្លឹមសារ ដូចជាកម្មវិធីឧទ្ទេសនាមអំពីទឹកដីវៀតណាម ឬអាល្លឺម៉ង់ កម្មវិធីស្ដីអំពីកិច្ចការពារបរិស្ថាន អភិវឌ្ឍន៍វប្បធម៌ សន្តិសុខស្បៀងអាហារ ឬបញ្ហាផ្សេងៗអំពីវប្បធម៌។”

          ក៏ក្នុងឱកាសនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និងគណៈប្រតិភូជាន់ខ្ពស់វិទ្យុសម្លេងវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសន្ទនាជាមួយកម្មាភិបាល បុគ្គលិកនៅស្ថាន ទូត វៀតណាមប្រចាំនៅអាល្លឺម៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ