ជំរុញបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិតាមសតិអារម្មណ៍លោកប្រធានហូជីមិញ។

ជំរុញបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិតាមសតិអារម្មណ៍លោកប្រធានហូជីមិញ។ - ảnh 1
“ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិតាមសតិអារម្មណ៍លោកប្រធានហូជីមិញក្នុងដំណាក់កាលនាបច្ចុប្បន្ន” (tuyengiao.vn)


        VOV-ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាលោកប្រធានហូជីមិញ
ចេញ​សេចក្តី​​អំពាវនាវប្រឡងប្រណាំងស្នេហាជាតិ នារសៀលថ្ងៃទី១០មិថុនា
នៅ​ទីក្រុង​ហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម គណៈកម្មាធិការ
ប្រឡង​ប្រណាំង​-​កោត​​សរសើរមជ្ឈឹមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ
“ជំរុញចលនាប្រឡង​ប្រណាំង​ស្នេហាជាតិតាមសតិអារម្មណ៍លោកប្រធាន
ហូជីមិញក្នុងដំណាក់កាល​នា​បច្ចុប្បន្ន”។ នៅសិក្ខាសាលាបណ្ដាដំណាងបាន
ប្រមូលផ្ដុំធ្វើឲ្យច្បាស់លាស់រាល់​ខ្លឹមសារមានចរិត​លក្ខណៈអំពីទ្រឹស្តីនិងជាក់ស្ដែង
ដើម្បីលើកកំពស់ការយល់ដឹង​របស់​កម្មាភិបាលបក្ខជន​និងប្រជាជនអំពីសតិ
អារម្មណ៍ប្រឡងប្រណាំងស្នេហា​ជាតិ​របស់លោកប្រធានហូជីមិញ អំពីតួនាទី
របស់បណ្ដាចលនាប្រឡងប្រណាំងពី​នោះ​ចូលរួមយ៉ាងសកម្មចូលបណ្ដា​ចលនា​ប្រឡងប្រណាំងក្នុងដំណាក់កាលជំរុញ​ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម​ប្រទេសជាតិនិងសមាហរណកម្ម​អន្តរជាតិ។ បណ្ដាដំណាងបានស្នើរបក្សនិងរដ្ឋ
ធ្វើ​វិសោធនកម្មបំពេញបន្ថែម សុក្រិដ្ឋ​​គោលនយោបាយច្បាប់អំពីការងារប្រឡង
ប្រណាំង-កោតសរសើរ បណ្ដា​ដំណោះស្រាយផ្លាស់ប្តូរថ្មីការងារប្រឡងប្រណាំង
ដើម្បី​ការប្រឡង​ប្រណាំងមានភាពជាក់ស្ដែងជាង ការចលនាប្រឡងប្រណាំងមាន
ខ្លឹមសារបទដ្ឋាន​ជាក់ស្ដែង​ក្ដាប់​ជាប់​ភារកិច្ចនយោបាយនិងស្ថានភាពជាក់ស្ដែង
របស់ផ្នែកថ្នាក់នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ