ជំរុញយុទ្ធសាស្ត្រ “អឺរ៉ុបតភ្ជាប់ជាសកល”

(VOVWORLD) - យុទ្ធសាស្ត្ររបស់ EU មានឈ្មោះថា “អឺរ៉ុបតភ្ជាប់ជាសកល” ដែលសំដៅជំរុញគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចការ បរទេស ព្រមទាំងធានាផលប្រយោជន៍សន្តិសុខនិងតម្លៃផ្សេងៗទៀតរបស់អឺរ៉ុប។ 
នាថ្ងៃទី១២ កក្កដា រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពចាប់ផ្ដើមអនុវត្តន៍ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់អឺរ៉ុបជាមួយពិភពលោកទាំងមូល។ នេះជាការបោះជំហានថ្មីបំផុត ក្រោយពីការសម្រេចបានកិច្ច ព្រមព្រៀងជាមួយឥណ្ឌានិងជប៉ុន ក៏ដូចជាការសន្យាប្រហាក់ប្រហែលគ្នារបស់ក្រុម ប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7)។ យុទ្ធសាស្ត្ររបស់ EU មានឈ្មោះថា “អឺរ៉ុបតភ្ជាប់ជាសកល” ដែលសំដៅជំរុញគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចការ បរទេស ព្រមទាំងធានាផលប្រយោជន៍សន្តិសុខនិងតម្លៃផ្សេងៗទៀតរបស់អឺរ៉ុប។ ផែនការនេះអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសសមាជិក EU ទាំងអស់ វិនិយោគលើ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងក្របខ័ណ្ឌ គតិយុត្ត។ ទន្ទឹមនឹងនោះ EU ក៏សង្កត់ធ្ងន់ទៅលើ សារសំខាន់នៃការកសាងទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសនិងតំបន់នានាដែលមានគោលដៅរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ