ជំរុញយន្តការច្រកចេញចូលតែមួយរបស់ជាតិ យន្តការច្រកចេញចូលតែមួយអាស៊ាន

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអគ្គនាយកដ្ឋានគយសម្របសម្រួលជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀត ណាម (VCCI) កសាងនិងបង្កើតយន្តការឃ្លាំមើលការរៀបចំនិងការអនុវត្តភារកិច្ចរបស់ក្រសួង ស្ថាប័ន សាខា តាមកម្មវិធីនិងផែនការដែលបានរដ្ឋាភិបាលអនុម័ត។  
ជំរុញយន្តការច្រកចេញចូលតែមួយរបស់ជាតិ យន្តការច្រកចេញចូលតែមួយអាស៊ាន - ảnh 1ទំនិញកុងតឺន័រនៅកំពង់ផែ Cat Lai (រូបថត៖ TTXVN)

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh ទើបតែបានបញ្ជាណែនាំឱ្យក្រសួង ស្ថាប័ន សាខានិងទីភ្នាក់ងារពាក់ព័ន្ធអនុវត្តរាល់ដំណោះស្រាយដើម្បីជំរុញយន្តការច្រកចេញចូលតែមួយរបស់ជាតិនិងច្រកចេញចូលតែមួយនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កែទម្រង់ការត្រួតពិនិត្យឯកទេសសម្រាប់ការនាំចេញនាំចូលទំនិញនិងការសម្រួលពាណិជ្ជកម្ម ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២១។  លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអគ្គនាយកដ្ឋានគយសម្របសម្រួលជាមួយសភាពាណិ ជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) កសាងនិងបង្កើតយន្តការឃ្លាំមើលការរៀបចំនិងការអនុវត្តភារកិច្ចរបស់ក្រសួង ស្ថាប័ន សាខា តាមកម្មវិធីនិងផែនការដែលបានរដ្ឋាភិបាលអនុម័ត។ ទន្ទឹមនឹងនោះ វាយតម្លៃកម្រិតនៃការពេញចិត្តរបស់សហគមន៍អាជីវកម្មនៅក្នុងដំណើរការអនុវត្ត ន៍សេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយរបស់ជាតិ។ ការប្រកាសរបាយការណ៍ត្រូវបានធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ