ជំរុញសកម្មភាពវិនិយោគសំដៅអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា

(VOVWORLD) - លោកស្រីម៉ែន សំអន បានអោយដឹងថា ចាប់តាំងពី BIDC និងភ្នាក់ងារផ្សេងៗរបស់ BIDV ត្រូវបានបង្កើតនៅកម្ពុជាមក សកម្មភាពវិនិយោគរបស់សហគ្រាសចូលមកកម្ពុជាមានការរីកចម្រើនជាច្រើន។

   ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ផ្លាស់ប្ដូរបទពិសោធន៍អំពីការងារអធិការ កិច្ច ដោះស្រាយបណ្ដឹងតវ៉ា និងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ ជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែ តុលា នៅរដ្ឋធានីហាណូយ គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា បានអញ្ជើញមក ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិង អភិវឌ្ឍវៀតណាម (BIDV)។

        ថ្លែងនៅជំនួបនេះ ឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែន សំអន បានអបអរ សាទរចំពោះរាល់សមិទ្ធិនិងការរួមវិភាគទាននានារបស់ BIDV ធនាគារវិនិយោគ និងអភិវឌ្ឍកម្ពុជា (BIDC) និងតំណាងពាណិជ្ជកម្មផ្សេងៗទៀតចំពោះសេដ្ឋកិច្ច កម្ពុជាក្នុងរយៈពេល១០ឆ្នាំកន្លងមក។ លោកស្រីម៉ែន សំអន បានអោយដឹងថា ចាប់តាំងពី BIDC និងភ្នាក់ងារផ្សេងៗរបស់ BIDV ត្រូវបានបង្កើតនៅកម្ពុជាមក សកម្មភាពវិនិយោគរបស់សហគ្រាសចូលមកកម្ពុជាមានការរីកចម្រើនជាច្រើន។ លោកស្រី ម៉ែន សំអន បានស្នើអោយ BIDV BIDC បន្តខិតខំប្រឹងប្រែងរក្សារឹងមាំ នូវតួនាទី ឈានមុខគេក្នុងចំណោមសហគ្រាសវៀតណាមវៀតណាមនៅកម្ពុជា ព្រមទាំង តភ្ជាប់សកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ជំរុញសកម្មភាពវិនិយោគសំដៅអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា - ảnh 1 លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបជាមួយលោកស្រី ម៉ែន សំអនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា (រូបថត៖ TTXVN)

        នារសៀលថ្ងៃទី១៧ ខែតុលា លោក Nguyen Thanh Phong ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាដឹកនាំដោយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅទីក្រុងហូជីមិញ។

        មុននោះ នាថ្ងៃទី១៦ ខែតុលា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ លោកស្រី ម៉ែន សំអន បានមកបំពេញទស្សនកិច្ចនៅទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ