ជំរុញឲ្យអនុវត្តន៍សេវាកម្មសាធារណៈតាមអនឡាញ

(VOVWORLD) - ផលិតផលទាំងនេះនឹងរួមចំណែកផ្លាស់ប្តូររបៀបនៃការគិតនិងការគ្រប់គ្រង ព្រមទាំងផ្លាស់ប្តូរសកម្មភាពជាក់ស្តែង សម្រាប់បម្រើដល់ប្រជាជន សហគ្រាស។
ជំរុញឲ្យអនុវត្តន៍សេវាកម្មសាធារណៈតាមអនឡាញ - ảnh 1រដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថតៈ VGP)

នាព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ នៅទីស្នាក់ការរដ្ឋាភិបាលបានប្រព្រឹត្តទៅកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានា និងអង្គភាពពាក់ព័ន្ធ ស្តីពីការស្ថាបនាសេវាកម្មសាធារណៈ តាម អនឡាញ ដើម្បីត្រៀមសម្រាប់ការប្រកាស បើកឲ្យដំណើរការ មជ្ឈ មណ្ឌលព័ត៌មានផ្សព្វផ្សាយ ការបញ្ជាណែនាំរបស់រដ្ឋាភិបាល និងសេវាសាធារណៈតាម អនឡាញទី ១០០០ ដែលត្រូវបានដាក់បញ្ចូលនៅលើច្រកទ្វារអេឡិចត្រូនិកជាតិផ្តល់សេវាសាធា រណៈ។  ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋ មន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung បានបញ្ជាក់ថា៖ “ផលិតផលទាំងនេះនឹងរួមចំណែកផ្លាស់ប្តូររបៀបនៃការគិតនិងការគ្រប់គ្រង ព្រមទាំងផ្លាស់ប្តូរសកម្មភាពជាក់ស្តែង សម្រាប់បម្រើដល់ប្រជាជន សហគ្រាស តាមស្មារតីដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី។ ប្រសិនបើយើងធ្វើ ប៉ុន្តែគ្មានអ្នកប្រើប្រាស់ មានន័យថា ការខិតខំទាំងអស់របស់យើងមិនមានន័យទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ