ជំហររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ​អំពី​ការចរចា​ពាណិជ្ជកម្ម​រវាងអាមេរិក និងចិន

(VOVWORLD) -ឆ្លើយការធ្វើសម្ភាសន៍កញ្ចក់ទូរទស្សន៍ Fox Business Network ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា " ពិតណាស់ថា យើងត្រូវទទួលបានកិច្ចព្រមព្រៀង មួយដ៏ល្អប្រសើរ"។ 
ជំហររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ​អំពី​ការចរចា​ពាណិជ្ជកម្ម​រវាងអាមេរិក និងចិន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

នាថ្ងៃទី ២៦ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោកប្រធានរដ្ឋចិន Xi Jinping អាចទទួលបាននាចុងសប្ដាហ៍នេះ នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅទីក្រុងអូសាកាប្រទេសជប៉ុន។ ទោះជាយ៉ាងណាក៏ដោយសេតវិមាននៅតែបើកចំហចំពោះជម្រើសដ៏តឹងរឹងផ្សេងទៀត។

ឆ្លើយការធ្វើសម្ភាសន៍កញ្ចក់ទូរទស្សន៍ Fox Business Network ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា " ពិតណាស់ថា យើងត្រូវទទួលបានកិច្ចព្រមព្រៀង មួយដ៏ល្អប្រសើរ"។  លោក Donald Trump មិនត្រឹមតែមានគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយចិន ក្រោយសង្គ្រាមពាណិជ្ជកម្មអស់រយៈពេលជាង ១ ឆ្នាំកន្លងទៅ ប៉ុណ្ណោះទេ ថែមទាំងអះអាងថា លោក នឹងមិនខ្ជះខ្ជាយពេលវេលាជាច្រើនក្នុងការចរចានេះទេ។ លោកនិយាយថា ខឿនសេដ្ឋកិច្ចចិនកំពុងឈរទ្រឹង ហើយគេមានបំណងចង់ទទួលបានកិច្ចព្រមព្រៀងមួយ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា លោកនៅតែត្រៀមរៀបចំឲ្យសេណារីយ៉ូអំពីការដំឡើងពន្ធបំពេញបន្ថែមទៅលើទំនិញគ្រប់មុខ ដែលនាំចូលពីចិន ប្រសិនបើប្រទេសទាំងពីរនៅតែខ្វែងគំនិតគ្នាអំពីបញ្ហាពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ