ដំណាក់កាលថ្មីនៃសមាហរណកម្មសេដ្ឋកិច្ចគួរតែឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

(VOVWORLD) - គោលដៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនាពេលខាងមុខនេះ គួរតែផ្តោតសំខាន់ទៅលើការស្តារសេដ្ឋកិច្ចឡើងវិញ ជំរុញកំណើននិងឆ្លៀតយករាល់ឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយប្រសិទ្ធភាព។
ដំណាក់កាលថ្មីនៃសមាហរណកម្មសេដ្ឋកិច្ចគួរតែឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនិងជាប្រធានគណៈកម្មាធិការដឹកនាំ  អញ្ជើញដឹកនាំកិច្ចប្រជុំនាថ្ងៃទី ២០ ខែកក្កដា 

នៅក្នុងដំណាក់កាលថ្មី នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ គឺត្រូវការផ្តោតសំខាន់ទៅលើការអនុវត្ត និងការប្រើប្រាស់ឱកាសប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេស កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមនិងសហភាពអឺរ៉ុប (EVFTA) ក៏ដូចជា កិច្ចព្រមព្រៀងរវាងអាស៊ានជាមួយដៃគូនានាផងដែរ។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំគណៈកម្មាធិ ការដឹកនាំអន្តរក្រសួងសម្រាប់ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនិងជាប្រធានគណៈកម្មាធិការដឹកនាំ បានសង្កត់ធ្ងន់ថា៖ គោលដៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនាពេលខាងមុខនេះ គួរតែផ្តោតសំខាន់ទៅលើការស្តារសេដ្ឋកិច្ចឡើងវិញ ជំរុញកំណើននិងឆ្លៀតយករាល់ឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រកបដោយប្រសិទ្ធភាព។ទន្ទឹមជាមួយគ្នានេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តស្រាវជ្រាវនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូរនានា ក្នុងបរិបទដែលជំងឹរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។

លោកឧបនាយករដ្ឋមន្រ្តីបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមសហការដើម្បីពង្រឹងនិងលើកកម្ពស់កិត្យានុភាពនិងតួនាទីអន្តរជាតិរបស់វៀតណាម ក៏ដូចជា បន្តលើកកម្ពស់ការចូលរួមវិភាគទានរបស់វៀតណាម ក្នុងបណ្តាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីនិងតំបន់ដូចជា APEC និង WTO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ