“ដំណក់ឈាមក្រហម ឆ្នាំ ២០១៩“៖ អប់រំការចែករំលែក និងសេចក្តីស្រឡាញ់

(VOVWORLD) -នាថ្ងៃទី ៦ ខែកក្កដា ខេត្តក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាមបានរៀបចំមហោស្រពបរិច្ចាកឈាមស្ម័គ្រចិត្ត- កម្មវិធី" ដំណក់ឈាមក្រហម" ឆ្នាំ២០១៩។ 
“ដំណក់ឈាមក្រហម ឆ្នាំ ២០១៩“៖ អប់រំការចែករំលែក និងសេចក្តីស្រឡាញ់ - ảnh 1សកម្មភាពបរិច្ចាកឈាម (រូបថត៖ qdnd.vn)

កម្មវិធីឆ្នាំនេះត្រូវបានគណកម្មការជាតិទទួលបន្ទុកចលនាបរិច្ចាកឈាម ស្ម័គ្រចិត្តដឹកនាំ និងត្រូវបានវិទ្យាស្ថានលោហិតវិទ្យា និងបញ្ចូលឈាមមជ្ឈឹម រួមជាមួយការិយាល័យនៃគណកម្មការជាតិទទួលបន្ទុកចលនាបរិច្ចាកឈាម ស្ម័គ្រចិត្តរៀបចំឡើង។ កម្មវិធីនេះបានប្រព្រឹត្តិទៅចាប់ពីពាក់កណ្ដាលខែមេសា ដល់ដំណាច់ខែកក្កដា នៅខេត្ត ក្រុងចំនួន ៣៩ នៅទូទាំងប្រទេស ហើយគ្រោងនឹងទទួលបានឈាមយ៉ាងហោចណាស់ ៦ ម៉ឺនប្លោក។

កម្មវិធី "ដំណក់ឈាមក្រហម ឆ្នាំ ២០១៩" បានប្រព្រឹត្តិទៅនៅទីក្រុង Dong Hoi ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម។ នេះគឺជាឆ្នាំទី ៦ ហើយ ដែលកម្មវិធី"ដំណក់ឈាមក្រហម " បានប្រព្រឹត្តិទៅនៅខេត្ត Quang Binh ដោយទាក់ទាញការចូលរួមរបស់សិស្សានុសិស្ស និស្សិត កម្មាភិបាល យុទ្ធជននៃបណ្ដកងកម្លាំងប្រដាប់អាវុធ និងអ្នកស្ម័គ្រចិត្តជាច្រើននាក់មកពីសមាគមកាកបាទក្រហម ខេត្ត Quang Binh។ លោក Nguyen Tien Hoang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានឲ្យដឹងថា៖

"ប្លោកឈាមប្រកបដោយសុវត្ថិភាពទាំងនេះរបស់អ្នកបរិច្ចាគឈាមស្ម័គ្រចិត្តគឺជាអំណោយ ដែលមិនអាចកាត់ថ្លៃបាន ដើម្បីជួយសង្គ្រោះអ្នកជម្ងឺ។ កម្មវិធី "ដំណក់ឈាមក្រហម " មិនត្រឹមតែជួយជំនះពុះពារលើស្ថានភាពខ្វះខាតឈាមសម្រាប់ការសង្គ្រោះបន្ទាន់ និងព្យាបាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអប់រំជំនាន់វ័យក្មេងអំពីសេចក្ដីស្រឡាញ់គ្នាទៅវិញទៅមក  ធ្វើអំពើស្ម័គ្រចិត្ត ហើយជានិច្ចកាលបូជា និងចេះចែករំលែកគ្នាផងដែរ"។

នាថ្ងៃដដែល នៅខេត្ត Phu Yen និង Khanh Hoa ភាគកណ្ដាលវៀតណាម ក៏បានប្រព្រឹត្តិទៅកម្មវិធី"ដំណក់ឈាមក្រហម ឆ្នាំ ២០១៩" ដោយទាក់ទាញកាចូលរួមបរិច្ចាកឈាមរបស់កម្មាភិបាល យុទ្ធជន និងប្រជាជននៅខេត្តប្រមាណ ២ ពាន់នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ