ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនៅវៀតណាម៖ ចារឹកទំព័រថ្មីក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក- វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែសីហានៅទីក្រុងហាណូយ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានដឹកនាំសន្និសីទកាសែតប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ។ នេះគឺជាសកម្មភាពចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសវៀតណាម។
ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនៅវៀតណាម៖ ចារឹកទំព័រថ្មីក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក- វៀតណាម - ảnh 1អនុប្រធានាធិបតីលោកស្រី Kamala Harris 

បើកសន្និសីទកាសែត អនុប្រធានាធិបតីលោកស្រី Kamala Harris បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិកគឺជាទំនាក់ទំនងយូរអង្វែងនិងមានអត្ថន័យចំពោះប្រជាជន ចំពោះសន្តិសុខនិងវិបុលភាពនៃប្រទេសទាំងពីរ។ ដោយចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកស្រីនៅវៀតណាមគឺជាទំព័របន្ទាប់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះ លោកស្រីអនុប្រធានាធិបតីបានអះអាងថាសមិទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីពេលធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញគឺគួរឲ្យកោតសរសើរណាស់។ ឆ្ពោះទៅមុខជាមួយគ្នា វៀតណាមនិងអាមេរិកនឹងបន្ត ស្វែងរកឱកាសសម្រាប់ភាគីទាំងពីរ។ នៅក្នុងសន្និសីទកាសែត អនុប្រធានាធិបតីអាមេរិកបានអះអាងថា ជំងឺរាតត្បាតកូវីដ ១៩ គឺជាកង្វល់ចម្បងរបស់ប្រទេសទាំងពីរ។ រំលឹកពីជំនួយដ៏មានអត្ថន័យរបស់វៀតណាមចំពោះប្រជាជនអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ នៅដើមឆ្នាំ ២០២០ លោកស្រី Kamala Harris បានឲ្យដឹងថាឥឡូវនេះសហរដ្ឋអាមេរិកបាននាំយកវ៉ាក់សាំងជូនប្រជាជនវៀតណាម ហើយបានបើកការិយាល័យ CDC អាស៊ីអាគ្នេយ៍ នៅទីក្រុងហាណូយ ដើម្បីចូលរួមជាមួយវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

លើវិស័យកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចនោះ លោកស្រីអនុប្រធានាធិបតី Kamala Harris បានលើកឡើងពីនិន្នាការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបញ្ហាដូចជា៖ ការធ្វើឌីជីថលសេដ្ឋកិច្ច ការគាំទ្រតំបន់ជនជាតិភាគតិច ស្ត្រី បច្ចេកវិទ្យាផ្កាយរណបក្នុងវិស័យកសិកម្ម។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនោះ លោកស្រីអនុប្រធានាធិបតី Kamala Harris បានឲ្យដឹងថានេះគឺជាបញ្ហាបន្ទាន់មួយ។ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយវៀតណាមដើម្បីលើកកម្ពស់សេរីភាពនាវាចរណ៍ ធានាសណ្តាប់ធ្នាប់ និងគោរពច្បាប់នៅដែនសមុទ្រ។ សេចក្តីប្រកាសមួយទៀតដែលបាន លោកស្រីអនុប្រធានាធិបតី Kamala Harris លើកឡើងនៅក្នុងសន្និសីទកាសែតគឺការសាងសង់ទីស្នាក់ការថ្មីនៃស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយ។ លោកស្រីបានបញ្ជាក់ថានេះគឺជាការបង្ហាញយ៉ាងច្បាស់លាស់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ