ដើម្បីសមភាព សុខភាពនិងឱកាសសម្រាប់នារី

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែតុលា នៅទីក្រុងហូជីមិញបានបើកសន្និសីទនារីវៀត ណាមឆ្នាំ២០១៨ ដែលរៀបចំឡើងដោយអគ្គស្ថានកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុង ហូជីមិញ។ សន្និសីទនេះមានការចូលរួមរបស់តំណាងយ៉ាងច្រើនកុះករដែលជា កម្មាភិបាលនារី អាជីវការិនី និងនិស្សិតនារីនៅទីក្រុងហូជីមិញនិងតំបន់ជុំវិញ នានាផងដែរ។

        សន្និសីទនារីវៀតណាមឆ្នាំ២០១៨រួមមានសិក្ខាសាលាជាច្រើនក្រោមប្រធានបទពាក់ព័ន្ធផ្ទាល់ទៅនឹងសិទ្ធិនិងផលប្រយោជន៍របស់នារីក្នុងជីវិតនាបច្ចុប្បន្នដូចជា៖ នារីចំពោះការដឹកនាំ សុខភាពខាងរាងកាយនិងស្មារតីរបស់នារី ប្រឆាំង គ្រោះជួញដូរមនុស្ស និងប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ ជាដើម។

        ដោយមានការចូលរួមរបស់វាគ្មិននានាដែលជាថ្នាក់ដឹកនាំសហគ្រាស នាយិកាប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិ អ្នកស្រាវជ្រាវនិងធ្វើសកម្មភាព សង្គមនោះ អង្គសន្និសីទបានផ្ដោតទៅលើការផ្លាស់ប្ដូរបទពិសោធន៍ របៀប កសាងឱកាស ការអនុវត្តសិទ្ធិសមភាពនិងការអភិវឌ្ឍទេពកោសល្យរបស់នារីលើ គ្រប់វិស័យក្នុងជីវិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ