ដោះស្រាយការលំបាកសម្រាប់សហគ្រាសផលិតកម្មនៅតាមមណ្ឌលឧស្សាហកម្ម

(VOVWORLD) - ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺកូវីដ ១៩ បណ្ដាខេត្តក្រុងនិងសហ គ្រាសជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន។ សហគ្រាសនានានៅតាមមណ្ឌល បណ្ដុំឧស្សាហកម្មសុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលត្រូវអាក់ខាន បែកបាក់ បង្កឡើងកង្វះខាតប្រភពផ្គត់ផ្គង់ធាតុចូលនិងទីផ្សារធាតុ ចេញ ហើយត្រូវតែពន្យាពេលឬលុបចោលការបញ្ជាទិញ។ 

ដោះស្រាយការលំបាកសម្រាប់សហគ្រាសផលិតកម្មនៅតាមមណ្ឌលឧស្សាហកម្ម - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Le Van Thanh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Le Van Thanh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ដោះ ស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាសផលិតកម្មនៅតាមមណ្ឌល ឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច មណ្ឌលបច្ចេកវិទ្យាខ្ពស់និងបណ្ដុំឧស្សាហកម្ម”។
ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺកូវីដ ១៩ បណ្ដាខេត្តក្រុងនិងសហ គ្រាសជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន។ សហគ្រាសនានានៅតាមមណ្ឌល បណ្ដុំឧស្សាហកម្មសុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលត្រូវអាក់ខាន បែកបាក់ បង្កឡើងកង្វះខាតប្រភពផ្គត់ផ្គង់ធាតុចូលនិងទីផ្សារធាតុ ចេញ ហើយត្រូវតែពន្យាពេលឬលុបចោលការបញ្ជាទិញ។ នៅចំពោះមុខស្ថានភាព នេះ លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ ឲ្យដឹងថា៖ “ត្រូវការអនុវត្ត៍ការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ឲ្យបានបត់បែន ប្រកបដោយ ប្រសិទ្ធភាពដើម្បីជួយសម្រួលដល់សហគ្រាសថែរក្សាប្រតិបត្តិការផលិតកម្មអាជីវកម្មដោយស្ថិរភាព។ នៅពេលខាងមុខ បទបញ្ញត្តិធ្វើចត្តាឡីស័កក៏គួរតែអនុវត្តន៍យ៉ាង បត់បែនផងដែរ។ ទន្ទឹមជាមួយគ្នានោះ ធានាការធ្វើចរាចរណ៍ទំនិញបានយ៉ាងរលូន មានប្រសិទ្ធភាព ដោះស្រាយការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់តម្លៃ។ ជួយ ឧបត្ថម្ភកាត់បន្ថយការចំណាយ ដោះស្រាយការលំបាកអំពីលំហូរសាច់ប្រាក់សម្រាប់ សហគ្រាស និងមូលដ្ឋានផលិតកម្មអាជីវកម្ម ក៏ដូចជាដោះស្រាយការលំបាកអំពី ពលករ ជាពិសេសគឺជំនាញការបរទេសចូលមកវៀតណាមផងដែរ”។
ធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh បានស្នើឲ្យ សហគ្រាសគួរតែម្ចាស់ការកសាងវិធានការស្ដារផលិតកម្ម ធានាសុវត្ថិភាពសម្រាប់ ពលករ បង្ការទប់ស្កាត់ការឆ្លងមេរោគ ចាប់តាំងពីការផលិតរហូតដល់ការធ្វើដឹកជញ្ជូន ចែកចាយទំនិញ; សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីឯកភាពលើផែនការចាក់ វ៉ាក់សាំងជូនកម្មករ មិនទុកឲ្យផ្ទុះជម្ងឺនៅមូលដ្ឋានផលិតកម្មឡើយ។ ក្រៅពីនោះ លោក ឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យក្រសួងសុខាភិបាលកសាងផែនការជាក់ស្ដែងអំពីការចែងចាយវ៉ាក់សាំងបង្ការកូវីដ ១៩ មកដល់ខេត្ត ក្រុងនានាដែលមានមណ្ឌលនិង បណ្ដុំឧស្សាហកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ