ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវមតិសមស្របរបស់ប្រជាជន

ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវមតិសមស្របរបស់ប្រជាជន - ảnh 1
លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមអញ្ជើញថ្លែងមតិក្នុងសន្និសីទ

(VOVworld)-ក្នុងឆ្នាំ២០១៦ ការងារចលនាប្រជាជនបានរួមចំណែកបង្កើតការ
 ស្រុះចិត្តគំនិតក្នុងសង្គម ពង្រីកនូវកម្លាំងមហាសាមគ្គីជនជាតិទាំងមូល សម្រាប់
អនុវត្តប្រកបដោយជោគជ័យគោលដៅសេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ។ ប្រ
ជាជនភាគច្រើនបានជឿទុកចិត្តទៅលើការដឹកនាំរបស់បក្សនិងការគ្រប់គ្រងរបស់
រដ្ឋ។ ស្ថានភាពជំនឿសាសនាគឺគោរពតាមការកំណត់របស់ច្បាប់។​អញ្ជើញថ្លែងមតិ
នៅ ក្នុងសន្និសីទ Online បូកសរុបការងារចលនាប្រជាជនឆ្នាំ២០១៦ អនុវត្តភារកិច្ច
ឆ្នាំ ២០១៧ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥មករានៅទីក្រុងហាណូយ លោក
Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានលើក
 ច្បាស់ថា ស្ថានភាពរបស់ប្រទេសជាតិកំពុងដាក់ចេញនូវសំណូមពរថ្មីកាន់តែខ្ពស់
 ទាមទារឲ្យកម្មាភិបាលបំពេញការងារចលនាប្រជាជនរបស់បក្សត្រូវធ្វើការផ្លាស់ប្តូរ
 ថ្មីខ្លឹមសារនិងវិធីសាស្ត្រចលនាប្រជាជន លើកកំពស់គុណភាពធ្វើសកម្មភាព ក្នុង
នោះផ្តោតសំខាន់លើការងារដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវមតិសមស្រប
របស់ប្រជាជន ធ្វើឲ្យប្រជាជនជឿទុកចិត្តទៅលើការដឹកនាំរបស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ