ណាតូ៖ ឆ្នាំ ២០២១ គឺជាឆ្នាំសម្រាប់​ការកែលម្អទំនាក់ទំនង​ឆ្លងមហាសមុទ្រ​អាត្លង់ទិក

(VOVWORLD) - អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក៏បានចាត់ទុកថា ឆ្នាំ ២០២១ នឹងជាឆ្នាំសម្រេចចំពោះអាហ្វហ្គានីស្ថាន។
ណាតូ៖ ឆ្នាំ ២០២១ គឺជាឆ្នាំសម្រាប់​ការកែលម្អទំនាក់ទំនង​ឆ្លងមហាសមុទ្រ​អាត្លង់ទិក - ảnh 1អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg (រូបថត៖ TTXVN)

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃទី ៦ ខែមករាបានអះអាងថា ឆ្នាំ ២០២១ នឹងជាឆ្នាំដ៏សំខាន់មួយសម្រាប់ប្លុកនេះ ក្នុងការកែលម្អទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ក៏ដូចជាបង្កើនទំនាក់ទំនងរវាងអឺរ៉ុប និងអាមេរិកខាងជើងថែមទៀត។ នៅក្នុងបទសុន្ទរកថាទៅកាន់សមាជិកនៃសហភាពសង្គមគ្រិស្តសាសនា (CSU) របស់អាល្លឺម៉ង់ នោះ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក៏បានចាត់ទុកថា ឆ្នាំ ២០២១ នឹងជាឆ្នាំសម្រេចចំពោះអាហ្វហ្គានីស្ថាន។ លោក Stoltenberg បានស្វាគមន៍ចំពោះការចរចាសន្តិភាពដែលកំពុងប្រព្រឹត្តិទៅ ហើយចាត់ទុកថា “ មានបញ្ហាប្រឈមនិងអស្ថិរភាព ប៉ុន្តែ ការចរចាសន្តិភាពគឺជាមាគ៌ាឆ្ពោះទៅរកសន្តិភាពតែមួយគត់ ហើយជាមាគ៌ាតែមួយ ដើម្បីឈានដល់ដំណោះស្រាយចរចាសន្តិភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ