តំណាងជាង ២០០០ នាក់ ចូលរួមក្នុងវេទិកាអាស៊ី Boao ឆ្នាំ ២០១៩

(VOVWORLD) - ប្រតិភូជាង ២០០០ នាក់រួមមានមន្រ្តីរដ្ឋាភិបាល សហគ្រាសនិងទស្សនៈវិទូញមកពីប្រទេសនិងដែនដីចំនួន ៦០ នៅលើពិភពលោក បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិការអាស៊ី Boao ឆ្នាំ ២០១៩ (BFA 2019) នៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ។
តំណាងជាង ២០០០ នាក់ ចូលរួមក្នុងវេទិកាអាស៊ី Boao ឆ្នាំ ២០១៩ - ảnh 1

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អគ្គលេខាធិការ BFA លោក Li Bao Dong បានឲ្យដឹងថាសម័យពិភាក្សាលើកដំបូងរបស់ BFA ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនាថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែមីនា។ ក្រោមប្រធានបទ " ជោគវាសនារួមគ្នា ធ្វើសកម្មភាពរួមគ្នា និងការអភិវឌ្ឍន៍រួមគ្នា" BFA 2019 នឹងមានការពិភាក្សាជាផ្លូវការចំនួន ៥០ ស្តីពីរបៀបវារៈចំនួន ៥ ក្នុងនោះមាន ខឿនសេដ្ឋកិច្ចពិភពលោកបើកទូលាយ - ពហុភាគីនិយម - កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអភិបាលកិច្ចសាកល - កម្លាំងចលករនវានុវត្តន៍ - ការអភិវឌ្ឍគុណភាពខ្ពស់និងបញ្ហាក្តៅគគុកនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ