តន្ត្រីករ Pho Duc Phuong ទទួលមរណភាពក្នុងវ័យអាយុ ៧៦ ឆ្នាំ

(VOVWORLD) -  ជាមួយនឹងការរួមចំណែកដល់តន្ត្រីវៀតណាម នៅឆ្នាំ ២០០១ តន្ត្រីករ Pho Duc Phuong បានទទួលរង្វាន់ថ្នាក់ជាតិ ផ្នែកអក្សរសាស្ត្រនិងសិល្បៈ។
តន្ត្រីករ Pho Duc Phuong ទទួលមរណភាពក្នុងវ័យអាយុ ៧៦ ឆ្នាំ - ảnh 1 តន្ត្រីករ Pho Duc Phuong

តន្ត្រីករ Pho Duc Phuong ដែលជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះជាច្រើន បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ដោយសារជំងឺមហារីក។ លោកទទួលមរណភាពក្នុងវ័យអាយុ ៧៦ ឆ្នាំ។

លោក Phuong កើតនៅឆ្នាំ ១៩៤៤ នៅខេត្ត Hung Yen ភាគខាងជើងវៀតណាម។ លោកត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកនិពន្ធដ៏លេចធ្លោម្នាក់នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។ តន្ត្រីករ Pho Duc Phuong ធ្លាប់ជាអតីតនាយកមជ្ឈមណ្ឌលវៀតណាមសម្រាប់ការការពារកម្មសិទ្ធិតន្ត្រី។

ជាមួយនឹងការរួមចំណែកដល់តន្ត្រីវៀតណាម នៅឆ្នាំ ២០០១ តន្ត្រីករ Pho Duc Phuong បានទទួលរង្វាន់ថ្នាក់ជាតិ ផ្នែកអក្សរសាស្ត្រនិងសិល្បៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ