តំបន់ដីសណ្ដទន្លេ Cuu Long ត្រូវអភិវឌ្ឍន៍យ៉ាងលឿន ប្រកបដោយចីរភាព ស្របតាម ទីតាំង និងតួនាទីយុទ្ធសាស្ត្ររបស់តំបន់

(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តំបន់ដីសណ្ដទន្លេ Cuu Long ដើរតួនាទីដ៏សែនសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ ការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងមហាអនុតំបន់ទន្លេមេគង្គ។ 

តំបន់ដីសណ្ដទន្លេ Cuu Long ត្រូវអភិវឌ្ឍន៍យ៉ាងលឿន ប្រកបដោយចីរភាព ស្របតាម ទីតាំង និងតួនាទីយុទ្ធសាស្ត្ររបស់តំបន់ - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងសន្និសីទប្រកាសផែនការមេនិងការពន្លឿនវិនិយោគ នៅតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល ២០២១-២០៣០ នៅទីក្រុង Can Tho។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២១ មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទប្រកាសផែនការមេនិងការពន្លឿនវិនិយោគ នៅតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល ២០២១-២០៣០ នៅទីក្រុង Can Tho។ ថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តំបន់ដីសណ្ដទន្លេ Cuu Long ដើរតួនាទីដ៏សែនសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ ការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងមហាអនុតំបន់ទន្លេមេគង្គ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យមានការជ្រួតជ្រាប អនុវត្តយ៉ាងប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពនូវភារកិច្ច ដំណោះ ស្រាយដែលបានដាក់ចេញ សំដៅអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ឲ្យបានលឿន និងប្រកបដោយចីរភាព ស្របតាមសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋា ភិបាល; ពង្រីកយ៉ាងខ្លាំងក្លានូវកត្តាផ្ទៃក្នុង ជាពិសេសកត្តាមនុស្ស ប្រពៃណីប្រវត្តិ សាស្រ្តបដិវត្តន៍ វប្បធម៌ និងស្មារតីខ្លួនទីពឹងខ្លួន។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យតំបន់ដីសណ្ដទន្លេ Cuu Long អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៣ របស់ ការិយាល័យនយោបាយ ស្តីពីទស្សនវិស័យអភិវឌ្ឍន៍ចំនួន ៦ សម្រាប់តំបន់ដីសណ្ត ទន្លេ Cuu Long ដែលក្នុងនោះ ការអភិវឌ្ឍន៍យ៉ាងលឿន ប្រកបដោយចីរភាព សម ស្របនឹងទីតាំង និងតួនាទីយុទ្ធសាស្ត្ររបស់តំបន់; ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាព យុទ្ធសាស្ត្រកំណើនបៃតងជាតិ និងការសម្របខ្លួនទៅនឹងបម្រែ បម្រួលអាកាសធាតុ ... ជាមួយនឹងគោលដៅកំណើនជាមធ្យមក្នុងដំណាក់កាល ២០២១-២០៣០ សម្រេចបានប្រហែល ៦,៥ - ៧% ក្នុងមួយឆ្នាំ។ ទំហំនៃសេដ្ឋកិច្ចនៅ ឆ្នាំ ២០៣០ នឹងកើនឡើងពី ២ ទៅ ២,៥ ដងបើធៀបនឹងឆ្នាំ២០២១។
ទាក់ទងនឹងការអនុវត្តផែនការមេសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាមូលដ្ឋានចាត់ទុកនេះជាភារកិច្ច ស្នូលនាពេលខាងមុខ; កសាងនិងសម្រេចផែនការមេនៃមូលដ្ឋាននីមួយៗឲ្យបានឆាប់;  កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ជាដើម។ លោកនាយករដ្ឋមន្រ្តីមានគោល បំណងថា បណ្ដាដៃគូអភិវឌ្ឍន៍ អ្នកវិទ្យាសាស្ត្រ វិនិយោគិនក្នុងស្រុក និងបរទេសនឹង បន្តរួមដំណើរជាមួយរដ្ឋាភិបាលក្នុងសកម្មភាពអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ