តំបន់នានាពង្រឹងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

(VOVWORLD) -  ដោយមានករណីឆ្លងកូវីដ ១៩ ក្នុងប្រទេស តំបន់នានាបានពង្រឹងនូវវិធានការជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

តំបន់នានាពង្រឹងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ - ảnh 1តំបន់សម្រាប់ធ្វើចត្តាឡីស័កពិសេសនៅបន្ទប់ពហុព្យាបាលនៃតំបន់ Quang Ha, Binh Xuyen (Vinh Phuc) (រូបថត៖ nhandan.com.vn)

នាថ្ងៃទី ២ ឧសភា គណៈកម្មា ធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ខេត្ត Vinh Phuc បានសម្រេច បង្កើតតំបន់ដាច់ដោយឡែក សម្រាប់ការបង្ការទប់ស្កាត់ជំងឺ ១៩ ដែលជាមន្ទីរពេទ្យពហុព្យាបាល Phuc Yen (សង្កាត់ Hung Vuong ទីក្រុង Phuc Yen)។ ពេលវេលាអនុវត្តន៍គឺចាប់ពីម៉ោងសូន្យថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០២១ ដល់ម៉ោង ២៤ ថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២១។ ខេត្ត Vinh Phuc ក៏បានសម្រេច ផ្អាកឲ្យសិស្សានុសិស្សទៅសាលាជាបំណ្ដោះអាសន្នដើម្បីបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នៅយប់ថ្ងៃដដែល អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Xuan Dung បានចុះត្រួតពិនិត្យមើលដំណើរការធ្វើចត្តាឡីស័ក និងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត នៅខុនដូ VienDong Star (ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ)។ ខុនដូ VienDong Star ដែលមានករណីវិជ្ជមាននឹង SARS-CoV-2  ជាស្ត្រីបម្រើហាងខារ៉ាអូខេ Sunny មានទីតាំងនៅខេត្ត Vinh Phuc។ ហើយថ្នាក់ដឹកនាំទីក្រុងហាណូយស្នើឱ្យប្រជាជនវិលត្រឡប់មកទីក្រុងវិញបន្ទាប់ពីអំឡុងពេលសម្រាកបុណ្យថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ឧសភា ដោយត្រូវធ្វើបំពេញបែបបទវេជ្ជសាស្ត្រយ៉ាងត្រឹមត្រូវ។

រហូតមកដល់បច្ចុប្បន្ននេះ បណ្តាមូលដ្ឋាននៅទូទាំងប្រទេស ដូចជាហាណូយ  Bac Ninh,Khanh Hoa, Binh Thuan, Da Nang, Phu Tho, Ninh Binh និង Dien Bien ជាដើម សុទ្ធតែបានសម្រេចចិត្តផ្អាកសកម្មភាពដែលមិនចាំបាច់ជាច្រើន ដូចជាបារ៍ឌីស្កូ ខារ៉ាអូខេ ម៉ាស្សា ស្ប៉ា និងហ្គេម ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ