ត្រួតពិនិត្យយ៉ាងដិតដល់នូវការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ

(VOVWORLD) -នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រុមការងារឃ្លាំមើល " ការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្មំដំណាក់កាលពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៨ " បានរៀបចំកិច្ចប្រជុំលើកទីមួយ។ 
ត្រួតពិនិត្យយ៉ាងដិតដល់នូវការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ - ảnh 1 លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (Phương Hoa/TTXVN)

លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

 នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Tong Thi Phong បានចាត់ទុកថា នារយៈពេលកន្លងទៅ ការអនុវត្តន៍គោលនយោបាយសម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំគឺទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ លោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឲ្យក្រុមការងារ គប្បីធ្វើការឃ្លាំមើលក្នុងដំណើរការកសាង និងជំរុញការយល់ដឹង ការទទួលខុសត្រូវយ៉ាងសកម្មរបស់បងប្អូនជនជាតិភាគតិច និងតំបន់ព្រៃភ្នំក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅទាំងខាងសំភារៈ និងស្មារតី។ យោងតាមលោកស្រី Tong Thi Phong បានឲ្យដឹងថាការចាត់ចែងខ្លឹមសារនៃការឃ្លាំមើល គប្បីច្បាមជាប់តាមសេចក្តីសម្រេចរបស់រដ្ឋសភា ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ