ត្រៀមខ្លួនជាស្រេចទទួលពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសវិញតាមអាកាសយានដ្ឋានអន្តរជាតិ Van Don

(VOVWORLD) - ក្រោមការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល អាកាសយានដ្ឋានអន្តរជាតិ Van Don គឺជាកន្លែងតែមួយគត់នៅតំបន់ភាគខាងជើងវៀតណាម បានរៀបចំការទទួលប្រជាជននិងភ្ញៀវទេសចរវៀតណាម មកពីតំបន់ដែលកំពុងកើតមានឡើងជំងឺរាតត្បាត។ 
ត្រៀមខ្លួនជាស្រេចទទួលពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសវិញតាមអាកាសយានដ្ឋានអន្តរជាតិ Van Don - ảnh 1 អាកាសយានដ្ឋានអន្តរជាតិ Van Don តែងតែសម្លាប់វីរុសពីរដងក្នុង១ថ្ងៃ 

បច្ចុប្បន្នខេត្ត Quang Ninh កំពុងផ្តល់ដំណោះស្រាយយ៉ាងខ្លាំងក្លាដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) រួមទាំងនាំចូលម៉ាស៊ីនធ្វើតេស្តិ៍មេរោគយ៉ាងរហ័សក្នុងរយៈពេល ៤ ម៉ោង។ ក្នុងករណីរកឃើញអ្នកជំងឺវិជ្ជមាន លទ្ធ ផលនឹងត្រូវបញ្ចូនទៅវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈឹម។ លោក Pham Ngoc Sau នាយកអាកាសយានដ្ឋានអន្តរជាតិ Van Don បានអោយដឹងថា៖ “ភារកិច្ចរបស់អាកាសយានដ្ឋាន គឺធ្វើយ៉ាងម៉េច ដើម្បីជើង ហោះហើរចុះចត ធានាអនាម័យ គ្មានការឆ្លងរាលដាល សម្លាប់មេរោគលើទំនិញនិងអ្នកដំណើរឆ្លងកាត់។ ជើងហោះហើរអន្តរជាតិត្រូវដាក់ដាច់ដោយឡែកដាច់ស្រឡះ ដើម្បីបង្កើតជាតំបន់ដាច់ដោយឡែកពីគ្នា។ នៅពេលបញ្ចប់ជើងហោះហើរមួយ គឺសម្លាប់មេរោគសិន ទើបអនុវត្តន៍ជើងហោះហើរបន្តទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ