ត្រៀមរៀបចំផែនការនាំពលរដ្ឋវៀតណាមនៅអ៊ូសបេគីស្ថានវិលត្រឡប់មកកាន់ប្រទេសវិញ

(VOVWORLD) - បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ីទទួលបន្ទុកអ៊ូសបេគីស្ថាន កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរប្រទេសសាមី ដើម្បីត្រៀមរៀបចំផែនការនាំពលរដ្ឋវៀតណាមនៅអ៊ូសបេគីស្ថានឲ្យវិលត្រឡប់មកប្រទេសវិញ នាពេលឆាប់ៗនេះ។

នាថ្ងៃទី ២០ សីហា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស អញ្ជើញឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាន ស្តីអំពីការត្រៀមរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋវៀតណាមពីប្រទេសអ៊ូសបេគីស្ថានឲ្យវិល ត្រឡប់មកប្រទេសវិញ អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា៖ បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ីទទួលបន្ទុកអ៊ូសបេគីស្ថាន កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរប្រទេសសាមី ដើម្បីត្រៀមរៀបចំផែនការនាំពលរដ្ឋ វៀត ណាមនៅអ៊ូសបេគីស្ថានឲ្យវិលត្រឡប់មកប្រទេសវិញ នាពេលឆាប់ៗនេះ ដោយស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ស្របនឹងស្ថានភាពជំងឺរាតត្បាតនិងសមត្ថភាពធ្វើចត្តាឡីស័កក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ