ត្រូវការបំពេញបន្ថែមការទទួលខុសត្រូវរបស់អាជ្ញាធរតំបន់ក្នុងការងារបង្ការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានកុមារ

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤៤ នាថ្ងៃទី២៧ មេសា គណៈកម្មា ធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិស្ដីពីរបាយការណ៍ឃ្លាំមើល “ការងារ អនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងអំពើរំលោភ បំពានកុមារ”។ 
ត្រូវការបំពេញបន្ថែមការទទួលខុសត្រូវរបស់អាជ្ញាធរតំបន់ក្នុងការងារបង្ការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានកុមារ - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម (រូបថត៖ quochoi.vn)

មតិមួយចំនួនបានចាត់ទុកថា ដើម្បីច្បាមជាប់នូវស្ថានភាព និងដាក់ចេញដំណោះស្រាយដ៏ជាក់លាក់និងមានប្រសិទ្ធភាពក្នុងការលប់ បំបាត់អំពើរំលោភបំពានកុមារនោះ គឺត្រូវការបំពេញបន្ថែមការទទួលខុស ត្រូវនិងតួនាទីរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតំបន់ ជាពិសេសគឺតួនាទីរបស់ អ្នកដឹកនាំក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើរំលោភបំពានកុមារ។ លោក Ha Ngoc Chien ប្រធានក្រុមប្រឹក្សាជនជាតិក្រោមឱវាទរដ្ឋសភាបាន ចាត់ទុកថា៖

“ចំពោះទិសដៅនាពេលខាងមុខ គឺត្រូវតែយកចិត្តទុកដាក់ជាច្រើនថែម ទៀតដល់ក្រុមកុមារងាយរងគ្រោះ ក្រុមមានគ្រោះអាសន្នត្រូវរំលោភបំពាន ជាពិសេសគឺក្មួយៗកុមាកាំព្រានិងកុមារអនាថា ត្រូវចាត់ទុកនេះជាដំណោះ ស្រាយដ៏សំខាន់ណាស់។ ត្រូវច្បាមជាប់ស្ថានភាពយ៉ាងដូចម្ដ៉េច ហើយចាត់ វិធានការយ៉ាងដូចម្ដ៉េច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ