ត្រូវធានាឲ្យប្រជាជនទទួលបានសេវ៉ាកម្មសុខាភិបាលមានគុណភាព


ត្រូវធានាឲ្យប្រជាជនទទួលបានសេវ៉ាកម្មសុខាភិបាលមានគុណភាព - ảnh 1
ត្រូវធានាឲ្យប្រជាជនទទួលបានសេវ៉ាកម្មសុខាភិបាលមានគុណភាព (Image: VNA)

(VOVworld) – “ត្រូវធានាឲ្យប្រជាជនទទួលបានសេវ៉ាកម្មសុខាភិបាលមាន
គុណភាព”។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម
លោកស្រី Nguyen Thi Kim Tien ក្នុងនាទី “ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ” នៃវិទ្យុសម្លេង
វៀតណាម នាថ្ងៃទី ២២ មិថុនា។ ស្តីអំពីការផ្លាស់ប្តូរថ្មីនៃពង្រាងច្បាប់ធានារ៉ាប់រង
សុខាភិបាល (វិសោធនកម្ម) រដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thi Kim Tien
បានឲ្យដឹងថា៖

“ច្បាប់បំពេញបន្ថែមការធានារ៉ាប់រងលើកនេះដោយឈរលើផលប្រយោជន៍របស់
ប្រជាជន ជាពិសេសគឺជនក្រីក្រ។ ការផ្លាស់ប្តូរថ្មីសំខាន់លើកនេះគឺប្រជាជនគ្រប់ រូបនិងគ្រួសារនិមួយៗបង្ខំចិត្តទិញការធានារ៉ាប់រងសុខាភិបាលដើម្បីឆ្ពោះទៅដំណើរ ការធានារ៉ាប់រងសំរាប់ប្រជាជនទាំងមូល។ ក្រៅពីនោះ ប្រព័ន្ធពិនិត្យព្យាបាលជំងឺ
សំរាប់ ប្រជាជនពីឃុំដល់ស្រុកនិងប្រព័ន្ធពិនិត្យព្យាបាលជំងឺពីតំបន់ដល់មជ្ឈឹម។ ប្រព័ន្ធនេះនឹងអនុញ្ញាត្តិឲ្យអ្នកជំងឺធ្ងន់ធ្ងរក្នុងតំបន់មួយអាចបញ្ជូនផ្ទាល់ដល់មជ្ឈឹម
និងត្រូវបានទូទាត់ រាល់ការធានារ៉ាប់រងសុខាភិបាល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ