តាលីបង់ទទួលខុសត្រូវចំពោះការវាយប្រហារទៅលើក្រសួងការពារជាតិអាហ្វហ្គានីស្ថាន

(VOVWORLD) -អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន Wahidullah Mayar បាននិយាយថាយ៉ាងហោចណាស់មានមនុស្សចំនួន ៣៤ នាក់ត្រូវស្លាប់ និង ៦៨ នាក់ផ្សេងទៀតត្រូវរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាននាថ្ងៃទី ១ ខែកក្កដា

តាលីបង់ទទួលខុសត្រូវចំពោះការវាយប្រហារទៅលើក្រសួងការពារជាតិអាហ្វហ្គានីស្ថាន - ảnh 1 តាលីបង់ទទួលខុសត្រូវចំពោះការវាយប្រហារទៅលើក្រសួងការពារជាតិអាហ្វហ្គានីស្ថាន

នាថ្ងៃទី ១ ខែកក្កដា តាលីប៉ងបានទទួលខុសត្រូវចំពោះការបំផ្ទុះនៅទីក្រុងកាប៊ុល ហើយបានឲ្យដឹងថា នេះគឺជាផ្នែកមួយនៃ ការវាយប្រហារទៅលើក្រសួងការពារជាតិ អាហ្វហ្គានីស្ថាន។ ពួកឧទ្ទាមតាលីបង់បានឲ្យដឹងថា គោលដៅវាយប្រហារគឺជាមណ្ឌល បច្ចេកទេសរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន។

មុននេះ អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន Wahidullah Mayar បាននិយាយថាយ៉ាងហោចណាស់មានមនុស្សចំនួន ៣៤ នាក់ត្រូវស្លាប់ និង ៦៨ នាក់ផ្សេងទៀតត្រូវរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាននាថ្ងៃទី ១ ខែកក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ