តាលីបង់ប្រកាសមិនពន្យាពេលបទឈប់បាញ់ទេ

(VOVWORLD) - នាថ្ងៃទី ១៧ មិថុនា ក្រុមជ្រុលនិយមតាលីបង់នៅអាហ្វហ្គានីស្ថានបាន ប្រកាសមិនពន្យាពេលបទឈប់បាញ់ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលនៃ ប្រទេសនេះទេ។ 
តាលីបង់ប្រកាសមិនពន្យាពេលបទឈប់បាញ់ទេ - ảnh 1 តាលីបង់ប្រកាសមិនពន្យាពេលបទឈប់បាញ់ទេ

នាថ្ងៃទី ១៧ មិថុនា ក្រុមជ្រុលនិយមតាលីបង់នៅអាហ្វហ្គានីស្ថានបាន ប្រកាសមិនពន្យាពេលបទឈប់បាញ់ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលនៃ ប្រទេសនេះទេ។ ក្នុងសារលើបណ្តាញសង្គម Whatsapp អ្នកនាំពាក្យរបស់ តាលីបង់ លោក Zabihullah Mujahid បានជូនដំណឹងថា៖ បទឈប់បាញ់នឹងអស់ សុពលភាពពីយប់ថ្ងៃទី ១៧ មិថុនា ហើយបណ្ដាយុទ្ធនាការនឹងបន្តទៅទៀត។ តាលីបង់ក៏បានសង្កត់ធ្ងន់ថា៖ ពួកគេគ្មានគំនិតពន្យាពេលបទឈប់បាញ់នេះ ឡើយ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញដោយមិនអើពើដល់ការដែលប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani នាថ្ងៃទី ១៦ មិថុនា បានប្រកាសថា៖ នឹងពន្យាពេលបទឈប់បាញ់ចំពោះតាលីបង់គ្មានកាលកំណត់ ហើយអំពាវនាវឲ្យក្រុមនេះមានទង្វើស្រដៀងគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ