ថ្ងៃត្រង់ទី ១៥ ឧសភា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១៦ នាក់ដែលជាករណីឆ្លងក្នុងស្រុក

(VOVWORLD) - ករណីឆ្លងក្នុងស្រុកចំនួន ១៦ ត្រូវបានកត់ត្រានៅខេត្ត Bac Giang, Dien Bien, Ha Noi, Bac Ninh, Ha Nam, និង Hung Yen និងត្រូវបានធ្វើចត្តាឡីស័កមុននោះ។

ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៥ ឧសភា វៀតណាមបានកត់ត្រានូវករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១៨ ករណី ដែលករណីនាំចូលចំនួន ២ ករណីត្រូវបានធ្វើចត្តាឡីស័កនៅខេត្ត Ba Ria – Vung Tau និងទីក្រុង Da Nang។ ករណីឆ្លងក្នុងស្រុកចំនួន ១៦ ត្រូវបានកត់ត្រានៅខេត្ត Bac Giang, Dien Bien, Ha Noi, Bac Ninh, Ha Nam, និង Hung Yen និងត្រូវបានធ្វើចត្តាឡីស័កមុននោះ។ ដូច្នេះប្រទេសវៀតណាមមានមនុស្សចំនួន ៣.៨៥៤ នាក់ បានឆ្លងជំងឺកូវីដ-១៩ ដែលក្នុងនោះ ករណីចំនួន ២.៣៩៣ នាក់ត្រូវបានកត់ត្រានៅក្នុងប្រទេស និងចំនួន ១.៤៦១ ករណីដែលជាករណីនាំចូល។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសា រហូតមកដល់ពេលនេះគឺ ៨២៣ ករណី។ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺ កូវីដ-១៩ ចំនួន ២,៦៥៧ នាក់ និងករណីស្លាប់ចំនួន ៣៥ នាក់។

ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ មកដល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងប្រមាណ ៩៦ ម៉ឺននាក់។ ក្នុងពេលជាមួយគ្នានោះ នៅថ្ងៃទី ១៦ ខែឧសភា វៀតណាមនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដំណាក់កាលទី ២ របស់ AstraZeneca ដែលឧបត្ថម្ភដោយ COVAX Facility ដើម្បីដាក់ពង្រាយការចាក់វ៉ាក់សាំងទូទាំងប្រទេស។ ក្នុងរយៈពេលកន្លងមក ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានធ្វើការចរចានិងជួបធ្វើការជាមួយប្រទេស អង្គការនិងក្រុមហ៊ុនផលិតជាច្រើន ហើយមានវ៉ាក់សាំងប្រមាណ ១១០ លានដូស នឹងមកដល់វៀតណាមពីកម្មវិធី COVAX Facility, Astra Zeneca និង Astra Zeneca និង Pfizer/BioNTech។ លើសពីនេះ ក្រសួងសុខាភិបាលបានចុះកិច្ចសន្យាជាមួយ  COVAX ដើម្បីទិញវ៉ាក់សាំងប្រមាណ ១០ លានដូសទៀត ក្រោមយន្តការចែកថ្លៃដើម (cost share) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ