ថ្ងៃនេះ លោកប្រធានរដ្ឋអញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៩

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Prayut Chan-o-cha នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយាបានអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ និងអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកានៅទីក្រុងបាងកក។

ថ្ងៃនេះ លោកប្រធានរដ្ឋអញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៩ - ảnh 1លោកប្រធានរដ្ឋ និងលោកជំទាវភរិយាអញ្ជើញចាប់ផ្តើមដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងចូលរួមកិច្ចប្រជុំ APEC ២៩ (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចផ្លូវការនៅថៃរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc គឺជាដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រថៃក្នុងរយៈពេល ២៤ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Tran Duc Luong ក្នុងឆ្នាំ ១៩៩៨ និងរយៈពេលជិត ១០ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងឆ្នាំ ២០១៣។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏ជាថ្នាក់ដឹកនាំដំបូងគេក្នុងចំណោមថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ដែលអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃក្នុងឱកាសនៃកិច្ចប្រជុំ APEC លើកនេះ។

ថ្ងៃនេះ លោកប្រធានរដ្ឋអញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៩ - ảnh 2អនុរដ្ឋមន្ត្រីការបរទេស លោក Ha Kim Ngoc រូបថត៖ baoquocte.vn

ឆ្លើយតបនឹងបទសម្ភាសន៍សារព័ត៌មានមុនដំណើរទស្សនកិច្ច នៅព្រះរាជាណា ចក្រ ថៃ និងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Ha Kim Ngoc បានឲ្យដឹងថា៖ “ដំណើរទស្សនកិច្ចបង្កើតឡើងកម្លាំងចលករថ្មី សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ។ នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផ្លាស់ប្តូរទិសដៅសំខាន់ៗ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់សេដ្ឋកិច្ច; បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យថ្មី និងពោរពេញដោយសក្តានុពល ដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង...; ក្រៅពីនេះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូររវាងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន។ ឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ ត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះ។ ភាគីទាំងពីរក៏ត្រូវបានរំពឹងថានឹងអនុម័តសេចក្តីថ្លែងការណ៍រួមមួយស្តីពីដំណើរទស្សនកិច្ចផងដែរ”។

បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៩។ លោកប្រធានរដ្ឋនឹងរួមជាមួយមេដឹកនាំនៃសេដ្ឋកិច្ចសមាជិកដើម្បីចូលរួមការពិភាក្សាស៊ីជម្រៅចំនួន ២ ស្តីពីដំណោះស្រាយដើម្បីដោះស្រាយរាល់ការលំបាក និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ; ជំរុញកំណើនប្រកប ដោយតុល្យភាព និរន្តរភាព ប្រកបដោយបរិយាប័ន្ន។  ប្រធានរដ្ឋលោក Nguyen Xuan Phuc ក៏បានថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២ ហើយរួមជាមួយថ្នាក់ដឹកនាំ APEC ជួបសន្ទនាជាមួយតំណាង សហគមន៍ធុរកិច្ច APEC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ