ថ្នាក់ដឹកនាំកងទ័ពអាមេរិក - កូរ៉េខាងត្បូង - ជប៉ុន បើកកិច្ចប្រជុំនៅ ទីក្រុង​វ៉ាស៊ីនតោន

(VOVWORLD) -ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ភាគីទាក់ទិននានាបានពិភាក្សាអំពីកិច្ចសហប្រតិ បត្តិការសន្តិសុខរវាងប្រទេសទាំងបី ប៉ុន្តែមិនបានបង្ហាញឱ្យដឹងបន្ថែមឡើយ។ 
ថ្នាក់ដឹកនាំកងទ័ពអាមេរិក - កូរ៉េខាងត្បូង - ជប៉ុន បើកកិច្ចប្រជុំនៅ ទីក្រុង​វ៉ាស៊ីនតោន - ảnh 1 ថ្នាក់ដឹកនាំជប៉ុន និងកូរ៉ខាងត្បូង (រូបថត៖ vnanet.vn)

នាថ្ងៃទី ១ ខែតុលា ថ្នាក់ដឹកនាំនៃ ក្រុមប្រឹក្សានាយសេនាធិការទ័ពចំរុះកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានបើកកិច្ចប្រជុំត្រីភាគី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ អាមេរិក ក្នុងបរិបទដែលភាពតានតឹងទាក់ទងនឹងសេចក្តីសំរេចរបស់ទីក្រុងសេ អ៊ូលស្ដីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងរក្សា ព័ត៌មានសម្ងាត់យោធារួម (GSOMIA)។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ភាគីទាក់ទិននានាបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងបី ប៉ុន្តែមិនបានបង្ហាញឱ្យដឹងបន្ថែមឡើយ។ ប្រធានបទសំខាន់នៃកិច្ចប្រជុំត្រីភាគីនេះគឺសេចក្ដីសម្រេចរបស់កូរ៉េខាងត្បូង អំពីការដកខ្លួនចេញពី GSOMIA។ ទីក្រុងវ៉ាស៊ីនតោនសម្តែងការខកចិត្តចំពោះការសម្រេចចិត្តរបស់សេអ៊ូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ