ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ត្រួតពិនិ្យការបាញ់សាកល្បងអាវុធថ្មី

(VOVWORLD) - ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un បានត្រួតពិនិត្យការធ្វើតេស្តអាវុធថ្មី ដែលត្រូវបានប្រទេសនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៦ ខែសីហា។ លោក Kim Jong-Un បានសម្តែងការពេញចិត្តចំពោះសកម្មភាពសាកល្បងអាវុធថ្មី ហើយបានប្រកាសថានឹង "បន្តកសាងសមត្ថភាព" សម្រាប់យោធារបស់ប្រទេសនេះផងដែរ។
ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un  ត្រួតពិនិ្យការបាញ់សាកល្បងអាវុធថ្មី - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un  ត្រួតពិនិ្យការបាញ់សាកល្បងអាវុធថ្មី (រូបថត៖ TTXVN)

មុននេះនា នាថ្ងៃទី ១៦ ខែសីហា ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េ ខាងត្បូង (JCS) បានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួនពីរ ចេញពីទីរួមស្រុក TongChon ខេត្ត  Kangwon ដែលមានចម្ងាយមិនសូវឆ្ងាយពីព្រំដែនយោធាអន្តរកូរ៉េនោះទេ។ យោងតាមអ្នកនាំពាក្យ JCS បានឲ្យដឹងថា ចម្ងាយហោះហើរ រយៈកំពស់អតិបរិមា និងល្បឿននៃវត្ថុហោះទាំងនេះបានបង្ហាញថា នេះគឺជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ នេះជាលើកទី ៦ ក្នុងរយៈពេលជាង ២     សប្តាហ៍កន្លងទៅ ដែលកូរ៉េខាងជើងធ្វើការបាញ់សាកល្បងអាវុធថ្មី។ នៅក្នុងការបាញ់បង្ហោះមុននេះ កូរ៉េខាងជើងបានប្រកាសថានេះគឺជា“ អាវុធនាំផ្លូវយុទ្ធវិធីថ្មី” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ