ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានអត្ថាធិប្បាយអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយកាលពីព្រឹកថ្ងៃទី ៧ ខែសីហា ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោកគីមជុងអ៊ុនបានឲ្យដឹងថាការបាញ់មីស៊ីលយុទ្ធវិធីដែលបំពាក់ដោយបច្ចេកវិទ្យានាំផ្លូវគឺជាសារព្រមានមួយបញ្ជូនទៅកាន់អាមេរិកនិងកូរ៉េខាងត្បូងដោយសារការរៀបចំការធ្វើសមយុទ្ធរួម។
ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានអត្ថាធិប្បាយអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង - ảnh 1 ការបាញ់សាកល្បងមីស៊ីលយុធ្ធេវិធីថ្មីនៅកន្លែងមួយនៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី ៦ ខែសីហា (រូបថត៖ TTXVN)

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានឲ្យដឹងថាថ្នាក់ដឹកនាំលោកគីមជុងអ៊ុន បានមានប្រសាសន៍ថាសកម្មភាពយោធានាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងគឺជា«ព្រឹត្តិការណ៍សំដៅព្រមានដល់ការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងដែលកំពុងដំណើរការ”។ KCNA បានបន្តទៀតថាថា “មីស៊ីលយុទ្ធវិធីដែលបំពាក់បច្ចេកវិទ្យានាំផ្លូវជំនាន់ថ្មី” ត្រូវបានបាញ់បង្ហោះពីតំបន់ភាគខាងលិចនៃប្រទេសកូរ៉េខាងជើង ហើយបានបាញ់ចំទៅលើកោះគោលដៅនៅសមុទ្រខាងកើតនៃប្រទេសនេះផងដែរ។ KCNA បានអះអាងថា ការបាញ់មីស៊ីលនេះ“បានបង្ហាញយ៉ាងច្បាស់ពីភាពជំនឿទុកចិត្តព្រមទាំងធានាអំពីលទ្ធភាពនៃដាក់ដំណើរការឲ្យប្រើប្រាស់ប្រភេទអាវុធនេះ”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ