ថ្នាក់ដឹកនាំទីក្រុងហូជីម៉ិញអញ្ជើញទទួលជួបគណៈប្រតិភូយោធានៃបណ្តា ប្រទេសប្រចាំនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី ១៨ ខែមិថុនា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញលោក Le Thanh Liem បានអញ្ជើញ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអនុព័ន្ធយោធានៃបណ្តាប្រទេសប្រចាំនៅវៀតណាមដែលដឹកនាំ ដោយវរសេនីយ៍ឯក Ton That Tuan អនុព័ន្ធយោធាអាមេរិកប្រចាំនៅវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។
ថ្នាក់ដឹកនាំទីក្រុងហូជីម៉ិញអញ្ជើញទទួលជួបគណៈប្រតិភូយោធានៃបណ្តា ប្រទេសប្រចាំនៅវៀតណាម - ảnh 1 ថ្នាក់ដឹកនាំទីក្រុងហូជីម៉ិញអញ្ជើញទទួលជួបគណៈប្រតិភូយោធានៃបណ្តា ប្រទេសប្រចាំនៅវៀតណាម

នៅក្នុងជំនួបនេះ លោក Le Thanh Liem បានសង្កត់ធ្ងន់ថាវៀតណាមជា និច្ចកាលស្រឡាញ់សន្តិភាពនិងយល់ដឹងអំពីការធានាឲ្យបរិយាកាសប្រកបដោយស្ថិរភាពនិងសុខសន្តិភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ហើយ បានសម្តែងនូវការជឿជាក់ថាសមាជិកក្នុងគណៈប្រតិភូនឹងចែករំលែក និងជួយ គាំទ្រដោយបំណងប្រាថ្នាចង់បានសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេស ជាតិរបស់ប្រជាជនវៀតណាម។ លោក Ton That Tuan បានឲ្យដឹងថាគណៈ ប្រតិភូអនុព័ន្ធយោធានៃបណ្តាប្រទេសប្រចាំនៅវៀតណាមសុទ្ធតែមានគោល បំណងចង់កសាងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងបណ្តាប្រទេស ជាមួយវៀតណាម។ ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យសមាជិកក្នុងគណៈប្រតិភូ អាចយល់ដឹងជាច្រើនថែមទៀតអំពីទឹកដីនិងមនុស្សវៀតណាមដើម្បីជម្រុញការ អភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ