ថ្នាក់ដឹកនាំនៃគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមអញ្ជើញអបអរសាទរសាសនិកជនខេត្ត Binh Thuan ក្នុងឱកាសបុណ្យណូអែល

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ធ្នូ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Nguyen Hong Linh បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរបុណ្យណូអែលឆ្នាំ ២០២០ នៅមណ្ឌលអេវែក Phan Thiet ទីក្រុង Phan Thiet ខេត្ត Binh Thuan។
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមអញ្ជើញអបអរសាទរសាសនិកជនខេត្ត Binh Thuan ក្នុងឱកាសបុណ្យណូអែល - ảnh 1 គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម អញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរបុណ្យណូអែលឆ្នាំ ២០២០ នៅមណ្ឌលអេវែក Phan Thiet ទីក្រុង Phan Thiet ខេត្ត Binh Thuan។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈិម លោក Nguyen Hong Linh បានជូនពរដល់ ប៊ីស្សព Giuse Do Manh Hung និងបុព្វជិក សាសនិកជន នៅតាមព្រះសហគមន៍ តែងតែមានសុខភាពល្អ និងអំណររដូវណូអែលប្រកបដោយពរជ័យជាច្រើនពីព្រះ។ ទន្ទឹមជាមួយគ្នានេះ លោកបានជូនពរប៊ីស្សពនិងអ្នកដឹកនាំសាសនាផ្សេងៗទៀត នៅតាមព្រះសហគមន៍នានា បន្តរួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះចលនាស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ