ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh

(VOVWORLD) -  ទទួលបានព័ត៌មានថា លោកអតីតប្រធានរដ្ឋ Le Duc Anh បានទទួលមរណភាព  ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាមានិតចិន, ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំគុយបា បានផ្ញើរសារទូរលេខនិងសារលិខិត ចូលរួមរំលែកទុក្ខ ដល់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល រដ្ឋសភា ប្រជាជនវៀតណាមនិងក្រុមគ្រួសារសពលោក Le Duc Anh ផងដែរ។
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh - ảnh 1ទទួលបានព័ត៌មានថា លោកអតីតប្រធានរដ្ឋ  នាយឧត្តមសេនីយ៍ Le Duc Anh បានទទួលមរណភាព ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ផងដែរ

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ ដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong។

គណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សឡាវកសាងប្រទេស  បានផ្ញើរសារទូរលេខដើម្បីចូលរួមរំលែកទុក្ខដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

 ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែនបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម។

ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez បានផ្ញើសារទូរលេខ ចូលរួមរំលែកទុក្ខ ដល់អគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc ។

ក្នុងថ្ងៃដ៏ដែល លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបាលោក  Raoul Castro Ruz បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់អគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ