ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញដាក់កម្រងផ្ការំលឹក វិញ្ញាណក្ខ័ន្ឌវីរៈយុទ្ធជនពលី

(VOVWORLD) - ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាវីរៈយុទ្ធជនពលី ជាកុលបុត្រកុលធីតាឆ្នើមៗរបស់ប្រជាជាតិដែល បានពលីយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ ដើម្បី លទ្ធិសង្គមនិយម ក៏ដូចជាដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញដាក់កម្រងផ្ការំលឹក វិញ្ញាណក្ខ័ន្ឌវីរៈយុទ្ធជនពលី - ảnh 1 គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN)

  ក្នុងឱកាសរំលឹកខួបលើកទី៧២ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា) នាព្រឹកថ្ងៃទី២៦ ខែកក្កដា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមបានអញ្ជើញទៅដាក់កម្រងផ្កា អុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី នៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី និងចូលប្រាង្គតម្កល់សពគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ។

        អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធនេះ មានវត្តមាននាយករដ្ឋមន្រ្តីរដ្ឋា ភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man រួមជាមួយអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ជាច្រើនរូបទៀត។

        ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាវីរៈយុទ្ធជនពលី ជាកុលបុត្រកុលធីតាឆ្នើមៗរបស់ប្រជាជាតិដែល បានពលីយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ ដើម្បី លទ្ធិសង្គមនិយម ក៏ដូចជាដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។

        នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការយោធាមជ្ឈឹម គណៈកម្មា ធិការបក្សនគរបាលមជ្ឈឹម និងបណ្ដាក្រសួង ស្ថាប័នជាច្រើនផ្សេងទៀត បានមក ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនិងចូលប្រាង្គតម្កល់សពគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ