ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមផ្ញើរសារទូរលេខអបអរសាទរចំពោះការរំលឹកខួបលើកទី៦៩ទិវាបុណ្យជាតិនៃប្រទេសចិន

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកញ្ញា តាមព័ត៌មានពីក្រសួងការបរទេសវៀតណាមបាន ឲ្យដឹងថា ក្នុងឱកាសរំលឹកខួបលើកទី៦៩ទិវាបង្កើតនៃសាធារណៈរដ្ឋប្រជាមានិត ចិន (ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ - ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨) អគ្គលេខាគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋ ស្ដីទីលោកស្រី Dang Thi Ngoc Thinh នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ផ្ញើរសារទូរលេខចូលរួមអបអរសាទរជូនចំពោះអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្រ្តីលោក Li Keqiang និងប្រធានគណៈកម្មា ធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu។

  ក្នុងសារទូរលេខចូលរួមអបអរសាទរទាំងនោះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀត ណាមបានអបអរសាទរចំពោះរាល់សមិទ្ធផលដែលប្រជាជនចិនដណ្ដើមបានក្នុងរយៈពេល៦៩ឆ្នាំកន្លងទៅ ព្រមទាំងសម្ដែងនូវការជឿជាក់ថា ប្រជាជនចិននឹង សម្រេចភារកិច្ចទាំងអស់ដែលមហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី១៩បានដាក់ចេញ អនុវត្តន៍យ៉ាងឆាប់ៗនូវគោលដៅកសាងសង្គមប្រកបដោយភាព ស្ដុកស្ដម្ភគ្រាប់បើ និងកសាងប្រទេសចិនឲ្យក្លាយទៅជាប្រទេសសង្គមនិយមមួយ ដ៏ទំនើប ខ្លាំងមាំមួន ប្រជាធិបតេយ្យ អារិយ្យធម៌ និងស្រស់ស្អាត ដែលរួមចំណែក ទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់និងលើពិភពលោក។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានអះអាងថា បក្ស រដ្ឋនិងប្រជា ជនវៀតណាម ជានិច្ចកាលគោរពទំនាក់ទំនងជាមួយចិន ហើយមានគោលបំណងចង់ពង្រឹងនិង ពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនឲ្យមានការ អភិវឌ្ឍប្រកបដោយចីរភាព ស្អាតស្អំ និងនាំមកនូវផលប្រយោជន៍ជាក់ស្ដែង សម្រាប់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិ ភាព ស្ថិរភាពនិងវិបុលភាពរួមនៃតំបន់ក៏ដូចជាលើពិភពលោកផងដែរ។

        ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ក៏បានផ្ញើរសារទូរលេខអបអរសាទរជូនចំពោះរដ្ឋមន្រ្តីការបរ ទេសចិនលោក Wang Yi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ