ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ​បុណ្យ​តេត​នៅខេត្ត ក្រុងនានា

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការពារប្រទេស លោក Ngo Xuan Lich បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតនៅខេត្ត Lao Cai និងបណ្ដាកងកម្លាំង ប្រដាប់អាវុធក្នុងខេត្ត។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ​បុណ្យ​តេត​នៅខេត្ត ក្រុងនានា - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតនៅខេត្ត ក្រុងនានា 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២០ (បុណ្យតេត) នោះ នាថ្ងៃទី ៣០ ខែធ្នូ អនុប្រធានអចន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន ១០០ គ្រួ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ និងគ្រួសារក្រីក្រនៅស្រុក  Van Ninh ខេត្ត Khanh Hoa។

នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងការពារប្រទេស លោក Ngo Xuan Lich បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតនៅខេត្ត Lao Cai និងបណ្ដាកងកម្លាំង ប្រដាប់អាវុធក្នុងខេត្ត; ប្រគល់ អំណោយចំនួន១២០ កញ្ចប់ជូន កម្មករដែលមានស្ថានភាពរស់នៅលំបាកនៅតំបន់ឧស្សាហកម្ម Tang Loong ស្រុក Bao Thang ខេត្ត Lao Cai ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ