ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិជូនពរបុណ្យគ្រីសម៉ាស់សមាគមប្រូទះស្តង់វៀតណាម(ភាគខាងជើង)


ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិជូនពរបុណ្យគ្រីសម៉ាស់សមាគមប្រូទះស្តង់វៀតណាម(ភាគខាងជើង) - ảnh 1
ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិជូនពរបុណ្យគ្រីសម៉ាស់សមាគមប្រូទះស្តង់វៀតណាម(ភាគខាងជើង) (VOV)

        Vovworld-នាព្រឹកថ្ងៃទី២០ធ្នូនៅទីក្រុងហាណូយ គណៈប្រតិភូគណៈ​កម្មាធិការ​
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានមកសាកសួរសុខទុក្ខជូនពរ​សមាគម​ប្រូទះ
ស្តង់​វៀតណាម(ភាគខាងជើង)ក្នុងឱកាសបុណ្យគ្រីសម៉ាស់ឆ្នាំ​២០១៤។ អនុប្រធាន​
និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ​ភូមិវៀត​ណាម​លោក Vu
Trong Kim បានជូនពរបុព្វជិក គ្រឹសសាសនិក​សមាគម​ប្រូទះស្តង់បុណ្យ​គ្រីសម៉ាស់
​សុខសាន្តត្រាណសុភមង្គលក្នុងផែន​មហាសាមគ្គីភាពប្រជាជាតិ​ទាំង​មូល។ រីឯ
សមាគមប្រូទះស្តង់វៀតណាម​(ភាគ​ខាង​ជើង) អេវែក Nguyen Huu Mac បានថ្លែង
អំណរគុណការយកចិត្តទុកដាក់​របស់​រណសិរ្សមាតុភូមិវៀតណាមដែល​បាន​លៃទុក
សំរាប់ជនរួមជាតិកាន់​សាសនា​ប្រូទះស្តង់ក្នុងបុណ្យធំៗ។​ អេវែក Nguyen Huu Mac
បានអះអាងថា នាពេលខាងមុខ សមាគមប្រូទះស្តង់នឹងបន្តណែនាំប្រជាជន​បុព្វជិក​
អនុវត្តល្អ​គោលការណ៍របស់បក្សគោលនយោបាយច្បាប់របស់រដ្ឋសកម្ម​ចូល​រួមការ
ចលនា​ដោយរណសិរ្សមាតុភូមិបំផុស រួមដំណើរជាមួយប្រជាជនទូទាំងប្រទេស​រួម​ដៃ​
កសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ