ថ្នាក់ដឹកនាំអាមេរិកនិងចិនពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង

ថ្នាក់ដឹកនាំអាមេរិកនិងចិនពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង   - ảnh 1
ថ្នាក់ដឹកនាំអាមេរិកនិងចិនពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង (VNA)


(VOVworld) – អាមេរិកបានពន្យល់ច្បាស់ជាមួយចិនស្តីអំពីគោលជំហររបស់
 វ៉ាស៊ីនតោនក្នុងការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់
 កាលចុងក្រោយ (THAAD) នៅកូរ៉េខាងត្បូង។ នេះគឺជាផ្នែកមួយក្នុងខ្លឹមសារ
នៃ ការចរចារ នាថ្ងៃទី ៧ មេសា របស់ប្រធានាធិបតីអាមេរិក លោក Donald
 Trump និងប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុង Florida។ ប្រធានាធិ
បតីអាមេរិក ក៏បានពិភាក្សាជាលំអិតអំពីកំរិតគ្រោះថ្នាក់នៃបញ្ហានុយក្លេអ៊ែរ
លើឧបទ្វីបកូរ៉េនិង របៀបទប់ទល់។ ទាក់ទិនដល់បញ្ហានេះ រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក  Rex Tillerson បានឲ្យដឹងថា៖ ប្រធានាធិបតី Donald Trump
បានស្នើឲ្យប្រធានរដ្ឋចិន លោក Xi Jinping ខំប្រឹងប្រែងថែមទៀតក្នុងការរាំង
ស្កាត់កម្មវិធីនុយក្លែអ៊ែររបស់ កូរ៉េខាងជើង។ ស្តីអំពីទំនាក់ទំនង អាមេរិក-ចិន
ប្រធានាធិបតី Donald Trump បានស្ងើចសរសើរការអភិវឌ្ឍន៍ដ៏លោតផ្លោះក្នុង
ទំនាក់ទំនងទ្វេភាគី។ រីឯខ្លួនវិញ ប្រធានរដ្ឋចិន លោក Xi Jinping បានដាស់
តឿនអាមេរិកបង្កើនកិច្ចសហប្រតិបត្តិ ការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ