ថ្នាក់ដឹកនាំអាល្លឺម៉ង់ រុស្ស៊ី និងបារាំងពិភាក្សាគ្នាអំពីបញ្ហាក្តៅគគុកជាច្រើន

(VOVWORLD) - អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin និងប្រធានាធិបតីបារាំងលោក  Emmanuel Macron បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២១ ឧសភា ដើម្បីពិភាក្សាអំពីស្ថានភាពតំបន់និងបញ្ហាក្តៅគគុកនៅលើពិភពលោក ដែលប្រទេសទាំង៣ មានការយកចិត្តទុកដាក់ដូចគ្នា។
ថ្នាក់ដឹកនាំអាល្លឺម៉ង់ រុស្ស៊ី និងបារាំងពិភាក្សាគ្នាអំពីបញ្ហាក្តៅគគុកជាច្រើន - ảnh 1 អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin និងប្រធានាធិបតីបារាំងលោក  Emmanuel Macron

ក្នុងអំឡុងពេលធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង៣បានអះអាងជាថ្មីនូវការគាំទ្រនិងការប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយអ៊ីរ៉ង់ ក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចហើយបានអះអាងពីសារៈសំខាន់ក្នុងការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសាធារណរដ្ឋអ៊ីស្លាមនេះ។ នេះត្រូវបានចាត់ទុកជាកត្តាសំខាន់ក្នុងការរក្សាសន្តិសុខនិងស្ថេរភាពអន្តរជាតិផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ